(ស្វាយរៀង)៖ ក្រុមហ៊ុន GANZBERG តែងតែធ្វើកម្មវិធីសប្បុរធម៌ដល់ប្រជាពលរដ្ឋទាំងអស់គ្នា តាមរយៈការចាក់សាំងម៉ូតូដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជារឿយៗកន្លងមក ជាក់ស្ដែង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារ GANZBERG បន្តចាក់សាំងម៉ូតូដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ២ទីតាំងក្នុងថ្ងៃតែមួយ នៅក្រុងបាវិត ខេត្តស្វាយរៀង

ដោយឃើញប្រជាពលរដ្ឋមកទទួលការចាក់សាំងម៉ូតូកុះករ ក្រុមហ៊ុន GANZBERG បានសម្រេចចិត្តបើកស្ថានីយប្រេងឥន្ទនៈចំនួន២ទីតាំងដែលមិនធ្លាប់មានពីមុនមក ដើម្បីចាក់សាំងម៉ូតូ Free ជូនប្រជាពលរដ្ឋក្នុងកម្មវិធីសប្បុរធម៌នេះ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីប្រចាំផលិតកម្ម Town ២រូប គឺលោក ពេជ្រ ថាណា និងលោក ងួន សុបិន។

កាន់តែពិសេស ប្រជាពលរដ្ឋបានមកសប្បាយរីករាយជាមួយការប្រគំតន្រ្ដី GANZBERG ជាមួយតារាចម្រៀងល្បីៗ ដើម្បីអបអរសាទរដល់អ្នកឈ្នះរង្វាន់ម៉ូតូធំ YAMAHA FZ ចំនួន៥គ្រឿង នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាខេត្តមានសំណាងបន្ថែមទៀតរបស់ក្រុមហ៊ុន GANZBERG។

ក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រជាពលរដ្ឋផ្អើលដូចទឹកបាក់ទំនប់ ដោយបានស្រែកចេញពីចិត្តថា GANZBERG ចិត្តល្អៗ បាននាំគ្នាស្រែកហ៊ោ និងសរសើរមិនដាច់ពីមាត់មួយទៅមាត់មួយមិនចេះឈប់។

គួរបញ្ជាក់ថា ក្រុមហ៊ុន GANZBERG បានបន្ថែមរង្វាន់ក្នុងកំប៉ុងស្រាបៀរ GANZBERG ទៅលើទីផ្សារ គឺម៉ូតូធំ YAMAHA FZ ថែមរហូតទៅដល់៤០០០គ្រឿង រថយន្ត FORD ស៊េរីទំនើបចុងក្រោយរហូតដល់ទៅ៣០០គ្រឿង និងរង្វាន់ទឹកប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។ ប្រសិនបើជាពុកម៉ែបងប្អូនចង់ឱ្យក្រុមហ៊ុន GANZBERG មានការចាក់សាំង Free នៅទីកន្លែងរស់នៅរបស់បងប្អូន សូមបន្តការគាំទ្រទៅមុខទៀត និងជួយចែករំលែកបន្តទៅអ្នករស់នៅខេត្តផ្សេងទៀតឱ្យបានដឹងគ្រប់ៗគ្នា។ GANZBERG ចិត្តល្អ ផ្ដល់ក្ដីស្រលាញ់ដល់ប្រជាពលរដ្ឋគ្រប់គ្នា!