(ភ្នំពេញ)៖ លោក Claude Monet ជាវិចិត្រករលទ្ធិអារម្មណ៍និយម ឬគំនូបែបស្រមើស្រមៃ ដ៏ល្បីល្បាញ មួយរូបរបស់បារាំង ដោយលោកចូលចិត្តការគូររូបដោយរួមបញ្ចូលឲ្យមានពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យគំនូររបស់លោក មានភាពរស់រវើក និងគួរឲ្យចង់សម្លឹងមើល។

ដោយយកគំរូតាមសិល្បៈគំនូរ ដ៏មានភាពទាក់ទាញរបស់ លោក Claude Monet ធ្វើជាមូលដ្ឋាន គម្រោង ព្រីនស៍ វ័ន ត្រូពិកា បានរៀបចំដើម្បីបង្កើតជាសួនច្បារធម្មជាតិ ដែលរួមបញ្ចូលគ្នារវាង ពន្លឺព្រះអាទិត្យជាមួយនឹងសិល្បៈនៃការរៀបចំតំបន់បៃតងនៅក្នុងគម្រោងលំនៅឋាន។

សួនច្បារធម្មជាតិនេះបែងចែកជា ៦ ផ្នែករួមមាន៖ សួនយ៉ូហ្គា សួនកុមារ (មានទោងយោលកម្សាន្ត) សួនសុខភាពនិងលំហាត់ប្រាណ សួនសម្រាប់ការពិភាក្សាការងារ សួនសម្រាប់កម្មវិធីជួបជុំ និងសួនសម្រាកលំហែកាយ។

គ្រប់ទីកន្លែងមានទិដ្ឋភាពស្រស់ស្អាត ដោយបានគិតគូរទាំងមុខងារ និងសោភ័ណភាព ដើម្បីបង្កើតតំបន់វីឡាបែបទំនើប អមដោយសិល្បៈដែលមានសួនច្បារស្រស់ បំព្រង និងធ្វើឱ្យលោកអ្នកអាចគយគន់ទេសភាពធម្មជាតិ ស្តាប់សម្លេងទឹកហូរ និងដើរកម្សាន្តបាន ក្នុងពេលតែមួយ។

បន្ទាប់ពីការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនអស់រយៈពេល 8 ឆ្នាំមក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយជាក្រុមហ៊ុននាំមុខគេក្នុងការអភិវឌ្ឍលំនៅឋានដែលមានគុណភាពខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ។
ក្នុងនាមជាគម្រោងបុរីវីឡាដំបូងគេរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ វ័ន ត្រូពិកានឹងក្លាយជាមូលដ្ឋានគ្រឹះនៃការធ្វើឲ្យប្រសើរឡើងនូវគុណភាព និងស្តង់ដារ គម្រោងរបស់ក្រុមហ៊ុន។

នាពេលអនាគត ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបង្កើតគម្រោងជាច្រើនបន្ថែមទៀត ដើម្បីបង្កើនទំនុកចិត្ត និងបំពេញតម្រូវការកាន់តែច្រើនក្នុង ទីផ្សារកម្ពុជា។

ទិញព្រីនស៍ វ័ន ត្រូពិកាឥឡូវនេះ នឹងទទួលបានការបញ្ចុះតម្លៃជាច្រើន៖

១៖ ព្រីនស៍ វ័ន ត្រូពិកា គម្រោងបុរីវីឡាលក់ដាច់បំផុតក្នុងខណ្ឌសែនសុខ តម្លៃចាប់ពី១៦០,០០០ដុល្លារឡើងទៅ
២៖ ធានាសងប្រាក់វិញដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល៤៥ថ្ងៃ ធានាគុណភាពសំណង់
៣៖ បង់ដំបូង១០% រំលស់ប្រចាំខែ៣៩៩ដុល្លារ ដោយគ្មានការប្រាក់។ កម្ចីទិញផ្ទះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់រយៈពេលរហូតដល់២៥ឆ្នាំ ងាយស្រួលក្នុងការស្នើសុំ និងពិនិត្យ
៤៖ ទទួលបានកាតសមាជិកព្រីនស៍ រៀលអ៊ីស្ទេត (Prince Black Card) ភ្លាមៗរាល់ការទិញផ្ទះ ដែលអាចទទួលបាននូវសេវាកម្ម VIP ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ព្រីនស៍ គ្រុប។

ទាក់ទងមក៖(+858) 76 309 9999 អាសយដ្ឋាន៖ ផ្ទះលេខ1667 ផ្លូវ1019 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕