(ភ្នំពេញ)៖ ពិសេសបំផុតសម្រាប់អតិថិជនដែលនិយមជាវទំនិញ ហើយចង់ សន្សំសម្ចៃប្រាក់ ដោយនាពេលខាងមុខនេះ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នឹងរៀបចំនូវកម្មវិធី «ពិព័រណ៍ទំនិញ Clearance Sale» បញ្ចុះតម្លៃលក់ជូនយ៉ាងពិសេសបំផុតចាប់ពី ៨០០០រៀល ឡើងទៅ។

ដោយការតាំងពិព័រណ៍ទំនិញបញ្ចុះតម្លៃនេះដែរ មានការចូលរួមពីហាងសម្លៀកបំពាក់ម៉ាកល្បីៗដូចជា៖ Routine, Ten11, 361, Zando, LYN, CCOO, Jelly Bunny, Scorpion&Co, Wavera, Balabala, ESPADA, XTEP, Ltd, ETP, Aeropostale ព្រមទាំងមានការចូលរួមពី   Legend Cinema, Neo Oasis, Masao, K-Four , PaPa John, DQ, ChaTime  និងHei Cha ដែលសុទ្ធសឹងតែជាហាងលក់គ្រឿងអេឡិចត្រូនិច ភោជនីយដ្ឋាន ហាងកាហ្វេ ទីកន្លែងកំសាន្ត និងហាងល្បីៗផ្សេងទៀត ដើម្បីបម្រើសេចក្ដីត្រូវការជូនអតិថិជនពីគ្រប់ទិសទី។

កម្មវិធីលក់ជូនយ៉ាងពិសេសបំផុតប្រចាំឆ្នាំដែលពុំធ្លាប់មានពីមុនមកនោះគឺ បញ្ចុះតម្លៃយ៉ាងពិសេស ហើយសម្រាប់រាល់ការជាវគ្រប់មុខទំនិញណាមួយពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ចំណាយត្រឹមតែ ៣៥ដុល្លារឡើងទៅក្នុង១វិក័យប័ត្រ អតិថិជននឹងទទួលបានការចាប់រង្វាន់មួយភ្លាម ដោយរង្វាន់មានដូចជា ៖ ដបទឹក, ឆ័ត្រ, ភេសជ្ជៈ IZE និង Voucher ៣0ដុល្លារ ទិញទំនិញនៅ Chip Mong Supermarket និងរង្វាន់ផ្សេងៗជាច្រើន។

ឱកាសលក់ពិសេសនេះ នឹងផ្តើមពីថ្ងៃទី០១ ដល់់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី១  ខាងមុខនេះ ។ សូមប្រញាប់ឡើងកុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ។ គួបញ្ចាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល  មានផ្តល់ជូនការប្រគុំតន្រ្តី រាំលេងកម្សាន្តរាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយមានការចូលរួមពីតារាល្បីៗជាច្រើនរូបទៀតផង។
មិនទាន់អស់ទេ ក្រៅពីកម្មវិធីពិសេសៗខាងលើ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល តែងតែផ្ដល់ជូននូវប្រម៉ូសិន Happy PayDay ជារៀងរាល់ថ្ងៃទី១ដល់ថ្ងៃទី២ និងថ្ងៃទី១៥ដល់ថ្ងៃទី១៦ ដើម្បីអបអរថ្ងៃ បើកប្រាក់ខែ ដោយផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៣០% ពីហាងម៉ាកល្បីៗជាច្រើនជារៀងរាល់ខែ។

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានម្ចាស់ជាកូនខ្មែរសុទ្ធ ១០០% ជាទីកន្លែងពោរពេញទៅដោយសេវាកម្ម និងផលិតផលប្រេនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ដោយអ្នកទាំងអស់គ្នាអាចមកទស្សនាការដាក់តាំងផលិតផល និងទទួលយកនៅកម្មវិធីពិសេសដ៏អស្ចារ្យនេះ ជាមួយនឹងទំនិញមានគុណភាព តំលៃសមរម្យ សេវាកម្មល្អ៕

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៉ីមែល៖ [email protected]
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
- លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
- លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
- តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails