(ភ្នំពេញ)៖ សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា (Code-C) ឆ្នាំ២០២៣ នឹងធ្វើឡើងថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក ដល់៦ល្ងាច នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តាមរយៈតំណភ្ជាប់ http://bit.ly/CODE-C2023-REGISTRATION

សន្និសីទនេះ មានគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធជំរុញ ការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។

CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ប្រមូលផ្តុំអ្នកសរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញវន្តឌីជីថល ព្រមទាំងសិស្សនិស្សិត ក្នុងគោលបំណង បង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ ជំរុញការរីកចម្រើននៃវិស័យឌីជីថល នៅកម្ពុជា៕

សូមទស្សនាវីដេអូ៖ https://fb.watch/mKKDnzSFmi/