(ភ្នំពេញ)៖ ក្រុមហ៊ុន ដាប់ប៊ល វី ត្រេឌីង ឯ.ក ដែលទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខលើផលិតផលសម្លៀកបំពាក់ និងផលិតផលបរិក្ខារម៉ូដបន្ថែមផ្សេងៗ ម៉ាក G2000 នៅកម្ពុជា សូមប្រកាសជូនដំណឹងលើកទី៣ ដល់អ្នកចែកចាយ និងហាងផ្សេងៗទាំងនៅលើបណ្តាញសង្គម ដែលកំពុងធ្វើអាជីវកម្មលើផលិតផលសម្លៀកបំពាក់ និងផលិតផលបរិក្ខារម៉ូដបន្ថែមផ្សេងៗ ម៉ាក G2000 ត្រូវបញ្ឈប់រាល់សកម្មភាពដែលនាំចូល ចែកចាយ និងធ្វើអាជីវកម្មដោយមិនស្របច្បាប់ទាំងអស់។

ការប្រកាសបែបនេះ គឺដោយសារក្រុមហ៊ុន ដាប់ប៊ល វី ត្រេឌីង ឯ.ក ទទួលបានសិទ្ធិចែកចាយផ្តាច់មុខលើផលិតផលសម្លៀកបំពាក់ និងផលិតផលបរិក្ខារម៉ូដបន្ថែមផ្សេងៗ ម៉ាក G2000 នៅម្ពុជាពីក្រុមហ៊ុន G2000 (Apparel) Limited ដែលមានទីស្នាក់ការ Uusis Penthouse, Wyler Centre II, 200 Tai Lin Pai Road, New Territories, Hong Kong និងលិខិតដែលចេញដោយក្រសួងពាណិជ្ជកម្មលេខ ១៧២៦ ព.ណ គសប ដែលចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន ដាប់ប៊ ល វី ត្រេឌីង ឯ.ក ត្រូវបានទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលសម្លៀកបំពាក់ និងផលិតផលបរិក្ខារម៉ូដបន្ថែមផ្សេងៗ ម៉ាក G2000 នៅកម្ពុជា។

ក្រុមហ៊ុន ដាប់ប៊ល វី ត្រេឌីង ឯ.ក ក៏បានបញ្ជាក់ជូនអ្នកចែកចាយ និងហាងផ្សេងៗ ទាំងនៅលើបណ្តាញសង្គមនៅកម្ពុជា ដែលកំពុងធ្វើអាជីវកម្មលើផលិតផលសម្លៀកបំពាក់ និងផលិតផលបរិក្ខារម៉ូដបន្ថែមផ្សេងៗ ម៉ាក G2000 ត្រូវបញ្ឈប់រាល់សកម្មភាពដែលនាំចូល ចែកចាយ និងធ្វើអាជីវកម្មដោយមិនស្របច្បាប់។

ទីតាំងហាងលក់ផ្ដាច់មុខលើផលិតផលសម្លៀកបំពាក់ និងផលិតផលបរិក្ខារម៉ូដបន្ថែមផ្សេងៗ ម៉ាក G2000 បច្ចុប្បន្នមាន៦សាខា៖
* សាខាទី១ ស្ថិតនៅមហាវិថីព្រះនរោត្តម
* សាខាទី២ ស្ថិតនៅផ្សារទំនើបអ៉ីអន Aeon Mall Phnom Penh ជាន់ផ្ទាល់ដី
* សាខាទី៣ ស្ថិតនៅផ្សារទំនើបអ៉ីអន Aeon Mall Sen Sok City ជាន់ផ្ទាល់ដី
* សាខាទី៤ ស្ថិតនៅផ្សារទំនើបអ៉ីអន Aeon Mall Mean Chey ជាន់ផ្ទាល់ដី
* សាខាទី៥ ស្ថិតនៅអគារ Exchange Square ជាន់ផ្ទាល់ដី
* សាខាទី៦ ស្ថិតនៅផ្សារទំនើប Prince Mall ខេត្តព្រះសីហនុ ជាន់ផ្ទាល់ទី១។

គួរជម្រាបថា ក្រុមហ៊ុន ដាប់ប៊ល វី ត្រេឌីង ឯ.ក ដែលមានទីស្នាក់ការក្រុមហ៊ុននៅផ្ទះលេខ១៥៣ ជាន់ទី១ មហាវិថីព្រះនរោត្តម (៤១) សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕