(ភ្នំពេញ)៖ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ និងធនាគារ អ អេច ប៊ី នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានប្រារព្ធសមិទ្ធិផលសម្រេចបានរួមគ្នា នៃខួប១ ឆ្នាំ សម្រាប់ភាពជាដៃគូអាជីវកម្ម ព្រមទាំងបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ការការពារ និងធានាអនាគតផ្នែកហិរញ្ញវត្ថុ ជូនដល់ក្រុមគ្រួសារកម្ពុជា។

កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «Together We Win» នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ដោយមានការអញ្ជើញចូលរួមពីលោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ និង​ លោក Wong Kee Poh អគ្គនាយកប្រតិបត្តិនៃធនាគារ អ អេច ប៊ី គណៈគ្រប់គ្រងជាន់ខ្ពស់នៃភាគីទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

កម្មវិធីនេះ​រៀបចំឡើង ដើម្បីអបអរសាទរដល់សមិទ្ធផល ក៏ដូចជាការរួមចំណែកយ៉ាងសំខាន់ ពីសំណាក់សាខារបស់ធនាគារ អ អេច ប៊ី សម្រាប់ឆមាសទី១ ក្នុងឆ្នាំ២០២៣ និងប្រគល់ពានរង្វាន់សម្រាប់បុគ្គលិកឆ្នើមផងដែរ។

លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូអាជីវកម្មជាមួយធនាគារ អ អេច ប៊ី ដែលជាដៃគូដ៏រឹងមាំ គួរឱ្យទុកចិត្ត និងជាក្រុមសេវាកម្មហិរញ្ញវត្ថុ ដែលមានសមាហរណកម្មពេញលេញ ហើយជាក្រុមហ៊ុនបម្រើសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាចិត្ដនាំយកភាពជាដៃគូអាជីវកម្ម ប្រកបដោយផ្លែផ្កានេះទៅកាន់ភាពរីកចម្រើនថ្មីមួយទៀត ដើម្បីជួយឱ្យយើងអាចផ្តល់ផលិតផលធានារ៉ាប់រងអាយុជីវិត និងសេវាកម្មពាក់ព័ន្ធជូនដល់ប្រជាជនកម្ពុជាបានកាន់តែច្រើន។ ការប្តេជ្ញាចិត្តឥតងាករេរបស់យើង ក្នុងការបម្រើអតិថិជនបានធ្វើឱ្យយើងទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុត ប្រចាំឆ្នាំនៅកម្ពុជា» ពីកម្មវិធី Insurance Asia Awards 2023។

លោក Wong Kee Poh អគ្គនាយកប្រតិបត្តិនៃធនាគារ អ អេច ប៊ី មានប្រសាសន៍ថា «យើងជឿជាក់ថាធនាគារ អ អេច ប៊ី បានសម្រេចចិត្តត្រឹមត្រូវក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២០ ឆ្នាំ»។

លោកបន្តថា ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ដូចជាផែនការសន្សំរយៈពេលវែង គឺពេញនិយមខ្លាំងក្នុងចំណោមបុគ្គលិក អតិថិជន និងក្រុមគ្រួសារ របស់អតិថិជនរបស់ធនាគារ អ អេច ប៊ី។ ការការពារហិរញ្ញវត្ថុដែលផ្តល់ជូនអតិថិជន គឺច្រើនជាង៥ លានដុល្លារដែលនេះ ពិតជា សមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាងមួយឆ្នាំនៃភាពជាដៃគូអាជីវកម្ម។

ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានការរីកលូតលាស់លឿនមួយ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ និងទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុត ប្រចាំឆ្នាំនៅកម្ពុជា» ពីកម្មវិធី Insurance Asia Awards 2023 កាលពីពេលថ្មីៗនេះ ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាហ្វ៍ កម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (​ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង ឬ DLHD​) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange) ។

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរ​ជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈវិស័យ «អតិថិជនជាចម្បង»។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ ជូននូវភាពស្ងប់ចិត្ត តាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗ ដល់សហគមន៍ក្នុងមូលដ្ឋាន។

ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៦១ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង ៤៩ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣​៕