(ភ្នំពេញ)៖ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កំពុងជ្រើសរើសភ្នាក់ងារធានារ៉ាប់រងពេញម៉ោងរហូតដល់ចំនួន៣០០នាក់នៅទូទាំង​ប្រទេសកម្ពុជា សម្រាប់«អាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង ឬ Kiwami Dai-ichi Master Program»​ ដោយភ្នាក់ងារធានារ៉ាប់រងដែលបានជ្រើសរើសនេះ នឹងទទួលបានប្រាក់ខែគោលថេរ មានឱកាសរកប្រាក់ចំណូលច្រើនជាង៤០លានរៀលក្នុងរយៈពេលតែ៦ខែដំបូង និងទទួលបានការបណ្តុះបណ្តាលកម្រិតស្តង់ដារជប៉ុន។

លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនបំផុតមួយក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹង និងការបង្កើនអត្រាភាគទាន ធានារ៉ាប់រងអាយុជីវិតក្នុងសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។  យើងជឿជាក់យ៉ាងមុតមាំ ក្នុងការបន្តវិនិយោគជាប្រចាំដើម្បីបង្កើនគុណភាពភ្នាក់ងារធានារ៉ាប់រង ដើម្បីបម្រើជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ និងរួមចំណែកជួយធានានិរន្តរភាពនៃ វិស័យធានារ៉ាប់រងនៅកម្ពុជា»

លោកបន្តថា កម្មវិធីនេះ នឹងត្រូវដឹកនាំដោយក្រុមអ្នកជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍   ដែលបានជ្រើសរើស បណ្តុះណ្តាល និងអភិវឌ្ឍន៍សមត្ថភាពភ្នាក់ងារធានារ៉ាប់រងអាយុជីវិត  ជាង ៥០០០ នាក់ក្នុងអាជីពការងាររបស់ពួកគាត់។

លោក Yoshiyuki Inanobe នាយកនៃនាយកដ្ឋានប្រតិបត្តិការចែកចាយ បានកត់សម្គាល់ថា «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនអស់រយៈពេលជាង១២០ឆ្នាំជាប្រវត្តិសាស្ត្រ គុណភាព និងភ្នាក់ងារធានារ៉ាប់រងអាយុជីវិតដែលមានវិជ្ជាជីវៈខ្ពស់ គឺជា ឌីអិនអេ (DNA) របស់យើង។ បច្ចុប្បន្ននេះ យើងកំពុងផ្ដល់សេវាកម្មជូនដល់អតិថិជនជាង១៥លាននាក់ នៅក្នុងប្រទេសជប៉ុន។ យើងមានទំនុកចិត្តពេញលេញថា ក្រុមការងាររបស់យើងដែលមានជំនាញត្រឹមត្រូវ និងច្បាស់លាស់ នឹងបង្កើតបណ្តាញភ្នាក់ងារធានារ៉ាប់រងអាយុជីវិតមួយដែលមានសមត្ថភាពខ្ពស់ដើម្បីផ្តល់ការប្រឹក្សា និងរៀបចំផែនការហិរញ្ញវត្ថុប្រកបដោយគុណភាពជូនដល់ប្រជាជនកម្ពុជា»។  

​សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធីនេះ ​នឹងផុតកំណត់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដែលអាចចុះឈ្មោះបានតាមរយៈ៖ https://shorturl.at/BKRW0

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជា និងទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា International Life Insurer of the Year - Cambodia)» សម្រាប់ឆ្នាំ២០២៣ ពីកម្មវិធីដ៏ល្បីឈ្មោះមួយ «Insurance Asia Awards 2023» នៅប្រទេសសិង្ហបុរី។  ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាហ្វ៍ កម្ពុជា  គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង ឬ DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ៕