(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ ២០២៣ នឹងមានការប្រម៉ូសិនពិសេសចាប់ពីរ ៥% ទៅ២០% សម្រាប់គូស្នេហ៍ថ្មី ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីរថ្ងៃទី៨,៩ និងទី១០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC Wedding Hall។

ការប្រម៉ូសិននេះ បានធ្វើឡើងក្នុងកម្មវិធី «ព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ ២០២៣ និងការតម្រង់ទិស» ដោយមានការអញ្ជើញចូលរួមពី លោក ជុន រ័ត្ន ជាអគ្គនាយកក្រុមហ៊ុនឈូកប្រណិត «Wedding Solution» និងជាប្រធានពិព័រណ៍អាពាហ៍ពិពាហ៍ ២០២៣ និងដៃគូរសហការជាង៥០ ក្រុមហ៊ុន ដែលហៅថា «ម្ចាស់ស្ព័នស័រ​» នឹងមានការគាំទ្រពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ដើម្បីជួយថែរក្សានៅវប្បធម៌យើង។

នាឱកាសនេះដែរ លោក ជុន រ័ត្ន ជាប្រធានពិព័រណ៍ បានបន្ដថា រាល់សេវាកម្មអាពាហ៍ពិពាហ៍ទាំងអស់ក្នុងនោះរួមមាន៖ សេវាកម្មថតរូប Pre-wedding ថតរូបអាពាហ៍ពិពាហ៍ សំអាងការ ផ្កាស្រស់ ចុងភៅ និងសេវាកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធនិងកម្មវិធីមង្គលការសុទ្ធ។

លោក ជុន រ័ត្ន បានបន្ដទៀតថា កម្មវិធីតាំងពិព័រណ៍អាពាហ៍ពិពាហ៍ គឺជាកត្តាមួយដែលសំខាន់ដល់គូស្វាមី ភរិយាទាំងអស់ ដែលគាត់មានគម្រោងរៀបចំពិធីមង្គលការចុងឆ្នាំ ២០២៣ ឬដើមឆ្នាំ២០២៤ នៅពេលដែលគាត់រៀបចំពិធីអាពាហ៍ពិពាហ៍គាត់ ចំណាយពេលតិច និងមានការប្រមូលសិនសម្រាប់ក្រុមហ៊ុននីមួយៗដូចជា សំអាងការក្រុមជុងភៅ ក្រុមផ្កា និងការងារផ្សេងៗទៀត ពួកគាត់តែងតែរៀបចំនូវតម្លៃពិសេសសម្រាប់ជូន កូនកំលោះ កូនក្រមុំ។ ជាក់ស្ដែង នៅពេលដែលទៅចូលរួម ក្នុងកម្មវិធីពិពណ៌អាពាហ៍ពិពាហ៍ ពួកគាត់មិនចាំបាច់ទៅរក សេវាកម្មអាពាហ៍ពិពាហ៍ផ្សេងៗទៀតនោះទេ។

បន្ថែ​មពីនេះ លោក ជុន រ័ត្ន ក៏បានផ្ដល់នូវចំណុច៣ សំខាន់ៗ ដើម្បីឱ្យគូស្វាមី ភរិយាថ្មីត្រៀមសម្រាប់ពិធីមង្គលការ ក្នុងនោះរួមមាន៖

*ទី១៖ ការជ្រើសរើសពាក់ព័ន្ធទៅនឹងកម្មវិធី ប្រពៃណីខ្មែរជាដំបូង គឺគាត់ត្រូវពិភាក្សាជាមួយនឹងក្រុមគ្រួសារទាំងសង្ខារ
*ទី២៖ ការជ្រើសរើសសេវាកម្មអាពាហ៍ពិពាហ៍ឲ្យអស់
*និងទី៣៖ ការគិតគូរទៅលើការចំណាយ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ៖ ០៨១ ៧៤៧៨៥៨/ ០៦៦ ៧៤៧ ៨៥៨ ឫ០១៦ ៧៤៧ ៨៥៨៕