(ម៉ាឌ្រីដ)៖ ការបំបាក់គូប្រជែង ៧-០ របស់ក្លិប Atletico Madrid ទៅលើក្លិប Rayo Vallecano បានក្លាយជាជ័យជម្នះក្រៅទឹកដីដ៏ខ្ពស់បំផុតមួយ ក្នុងបញ្ជីកំណត់ត្រាស្ថិតលីគអេស្ប៉ាញ La Liga ខណៈនេះជាការប្រកួតសប្តាហ៍ទី៣ ដែលក្លិប Atletico Madrid រកបាន ៧ពិន្ទុបណ្តោះអាសន្នផងដែរ។

ក្រុមរបស់លោក Diego Simone ស្ថិតក្នុងការប្រកួតចាប់ផ្តើមរកបាន ៣គ្រាប់ដំបូង ប្រើពេលត្រឹមតែ ៣៦នាទីប៉ុណ្ណោះ ដែលធ្វើបានដោយកីឡាករ Antoine Griezmann នៅត្រឹមនាទី២ ហើយកីឡាករ Memphis Depay និង Nahuel Molina ម្នាក់ ១គ្រាប់នៅក្នុងតង់ទី១។

ក្រុម Atletico Madrid ក៏បន្តប្រើពេលតែ ១៣នាទី សម្រេចរកបាន ៤គ្រាប់បន្ថែមទៀត ធ្វើបានដោយកីឡាករ Alvaro Morata ២គ្រាប់ម្នាក់ឯង ជាមួយកីឡាករ Angel Correa និង Marcos Llorente រកបានម្នាក់ ១គ្រាប់បន្ថែមទៀត ធ្វើឲ្យពួកគេឡើងទៅឈរលេខរៀងទី២ មាន ២ពិន្ទុ តាមពីក្រោយក្រុម កំពូលតារាង Real Madrid បណ្តោះអាសន្ន គិតត្រឹម ៣ប្រកួតដំបូងនេះ។

ជាមួយការឈ្នះលទ្ធផល ៧-០ លើកទី២ ធ្វើបានដោយក្លិប Atletico Madrid បានក្លាយជាលទ្ធផលឈ្នះច្រើនគ្រាប់ក្នុងលីគ La Liga បន្ទាប់ពីការធ្លាប់ឈ្នះលើក្រុម Getafe ក្នុងលទ្ធផលដូចគ្នានេះកាលឆ្នាំ២០១៣៕