(មណ្ឌលគិរី)៖ ក្រុមការងារ GANZBERG បានបន្តចាក់សាំងដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី រហូតដល់អស់សាំងពីសឺទែនប្រេងតែម្ដង ខណៈប្រជាពលរដ្ឋមានការសប្បាយរីករាយយ៉ាងខ្លាំង។

សកម្មភាពនេះធ្វើឡើងនាពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយក្រុមការងារ GANZBERG រង្វាន់យក្សចិត្តល្អ បានធ្វើដំណើរមកប្រគល់រង្វាន់ដល់ទីតាំងជូនដល់អតិថិជនកំពូលសំណាងទាំង២នាក់របស់ខ្លួន ដែលបានគាស់ឈ្នះម៉ូតូធំចំនួន២រង្វាន់ពីក្រវិលកំប៉ុង GANZBERG នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីអបអរសាទរអ្នកឈ្នះរង្វាន់ Ganzberg ក៏បានរៀបចំកម្មវិធីចាក់សាំងដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទីនោះផងដែរ។

នាឱកាសនោះ មានប្រជាពលរដ្ឋចូលរួមទទួលការចាក់សាំងភ្លូកទឹកភ្លូកដី សម្រុកមកចាក់សាំងឥដ្ឋឈប់ឈរធ្វើឱ្យហ្ការ៉ាសសាំងអស់សាំងពីសឺទែន ឃើញដូច្នេះក្រុមការងារ Ganzberg សម្រេចចិត្តទៅទិញសាំងពីហ្ការ៉ាសផ្សេងមកចាក់មន្ថែមរហូតដល់អស់ម៉ូតូ។ ពេលនោះដែរ ប្រជាពលរដ្ឋដែលបានមកតម្រង់ជួរចាក់សាំដោយឥតគិតថ្លៃ បានស្រែកថា Ganzberg... Ganzberg...។

ក្នុងកម្មវិធីនោះដែលមានការចូលរួមពីសំណាក់តារាកំប្លែងចាក់ទឹកមិនលិច លោក ងួន សុបិន ផងដែរ។

គួរបញ្ជាក់ដែរ GANZBERG រង្វាន់យក្សបានបន្ថែមរង្វាន់ក្នុងកំប៉ុងស្រាបៀរ GANZBERG ទៅលើទីផ្សារ គឺម៉ូតូ YAMAHA FZ ថែមរហូតទៅដល់៤០០០គ្រឿង, រថយន្ត FORD ស៊េរីទំនើបចុងក្រោយ រហូតដល់ទៅ៣០០គ្រឿង និងរង្វាន់ទឹកប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។ Ganzberg ផលលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក៕ សូមពិសាដោយការទទួលខុសត្រូវ!