(ឡុងដ៍)៖ ក្លិប Real Sociedad បានចុះហត្ថលេខា ជាមួយខ្សែការពារឆ្វេង Kieran Tierney របស់ក្លិប Arsenal លើកិច្ចព្រមព្រៀងខ្ចីជើង រយៈពេលមួយរដូវកាល។ នេះបើតាមក្លិបទាំងពីរ បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិស្កុតឡេន មានវ័យ ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយ Arsenal ផ្ទេរមកពីក្លិប Celtic កាលពីឆ្នាំ២០១៩ និងបានលេងជាង ១២០ប្រកួតសម្រាប់ក្លិប ខណៈរូបគេបានបង្ហាញខ្លួន ២៧លើក ក្នុងការប្រកួតលីគ Premier League នៅរដូ វកាលមុន ខណៈក្លិប Arsenal បានបញ្ចប់ក្នុងនាមជាជើងឯករង។

សូមជម្រាបថា ក្លិបអេស្ប៉ាញ Real Sociedad កំពុងរកបាន ៣ពិន្ទុ ពីការប្រកួតចំនួន ៣លើកក្នុងលីគ La Liga 2023-24 ជាបណ្តោះអាសន្ន ដោយពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម Granada នៅថ្ងៃសៅរ៍សប្តាហ៍នេះ នៃជំនួបដណ្តើម ៣ពិន្ទុបន្ថែមទៀត៕