(ភ្នំពេញ)៖ ស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់នៅកម្ពុជា ដែលបាននាំមកនូវទម្រង់កំប៉ុងវែងថ្មី ចំណុះ ៣៣០ មីលីលីត្រ ហើយនឹងបន្តភាពរឹងមាំដែល នាំមុខគេ ក្នុងទីផ្សារស្រាបៀរ នៅកម្ពុជា។

ស្រាបៀរ ABC Reserve បានក្លាយជាអ្នកផ្លាស់ប្តូរទីផ្សារ ចាប់តាំងពីការសម្ពោធ ជាផ្លូវការបស់ខ្លួនក្នុងខែតុលា ឆ្នាំ ២០២២ កន្លងមក ដោយផ្តល់ជូននូវរសជាតិ ស្រូវសាលីលំដាប់​ខ្ពស់​ លាយនឹងវីស្គីដ៏ស្រទន់។ ការណែនាំនូវទម្រង់កំប៉ុងវែង ជាជំហានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីបំពេញតាមតម្រូវការដែលចេះតែវិវត្តទៅមុខរបស់ អតិថិជនសម័យទំនើប និងពង្រីកទំហំទីផ្សាររបស់ខ្លួនផងដែរ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា «ការណែនាំជា ផ្លូវការនូវទម្រង់កំប៉ុងវែងនេះ គឺជាការបោះជំហានដ៏រំភើបមួយសម្រាប់ស្រាបៀរ ABC Reserve។ ចំពោះទម្រង់ថ្មីនេះ​មានអត្ថន័យដូចនឹង ពាក្យប្រចាំយីហោរបស់យើងគឺ « ឧត្តមភាពដ៏ល្អឯក» ហើយច្នៃឡើងដើម្បីបំពេញតម្រូវការអតិថិជនយុវវ័យ ដែលស្វែងរកបទពិសោធន៍ថ្មីៗ និងជម្រើសភេសជ្ជៈប្លែកៗ»។

ទម្រង់កំប៉ុងវែង មានរូបមន្តសម្ងាត់ដូចគ្នាដដែល ដែលបានធ្វើឱ្យ ស្រាបៀរ ABC Reserve ជាទីពេញចិត្តក្នុងចំណោម អ្នកចូលចិត្តស្រាបៀរនៅកម្ពុជា។ ដោយមានរសជាតិឥតខ្ចោះ នៅពេលពិសាជាមួយទឹកកក ស្រាបៀរនេះត្រូវបានបង្កើត ឡើងដោយកំពូលអ្នក​ជំនាញផលិត​ស្រាបៀររបស់យើង ដោយប្រើគ្រឿងផ្សំគុណភាពល្អបំផុត បង្កើតជារសជាតិជាប់មាត់ អមដោយ ជាតិស្រទន់ ក្លិនក្រអូបឈ្ងុយ និងអារម្មណ៍ប្រហើរស្រាលចុងអណ្តាត។

លោក បានបន្ថែមថា៖ «នៅក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា យើងប្តេជ្ញាផ្តល់ជូននូវផលិតផល និងបទពិសោធន៍ល្អឯកសម្រាប់អតិថិជន។ ទម្រង់កំប៉ុងវែងនេះ ជាការឆ្លុះបញ្ចាំងពីការយល់ដឹងមួយនេះ និងជា ការប្តេជ្ញាចិត្តរបស់យើងទៅលើភាពច្នៃប្រឌិតថ្មី និងទាន់សម័យដល់អតិថិជនរបស់យើង»

ទម្រង់កំប៉ុងវែងថ្មីនេះ ដែលមានកម្រិតជាតិអាល់កុល ៧% មានការរចនាស្រស់ស្អាតដែលបង្ហាញពីនិមិត្តសញ្ញា តោរបស់ ABC នៅក្នុងពណ៌មាសកុឡាប (Rose Gold) ដ៏ឆើតឆាយ។ ទម្រង់កំប៉ុងវែងថ្មីនេះ មាននៅគ្រប់ផ្សារទំនើបធំៗ ហាងលក់ដុំ ហាងលក់ភេសជ្ជៈ ហាងទំនិញទូទៅ បារ និងភោជនីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា។

ស្រាបៀរ ABC Reserve ជាស្រាបៀរឥតខ្ចោះសម្រាប់ការប្រារព្ធពិធីផ្សេងៗដូចជាខួបកំណើត អាពាហ៍ពិពាហ៍ ឬត្រឹមតែ ពេលវេលារីករាយជាមួយមិត្តភ័ក្តិក៏បាន ហើយគឺជាផលិតផលមួយរបស់ ABC ស្ថិតក្រោមក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្រាបៀរ ABC Reserve មានកម្មវិធី និងការបញ្ចុះតម្លៃជាច្រើននាប៉ុន្មានខែខាងមុខនេះ។ សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ៖
ABC’s Facebook Page: https://www.facebook.com/abcbeer.cambodia
ABC’s Instagram Page: https://www.instagram.com/abcbeer.cambodia/