(ភ្នំពេញ)៖ ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ KKIF លោកឧកញា ស្រី ចាប់ថន បានរៀបចំគ្រឿង ឧបភោគបរិភោគមួយចំនួន ជូនទៅដល់លោកគ្រូ ក្រាក់ សម្ផស្ស ដែលជាអតីតកីឡាករប្រដាល់គុនខ្មែរ ដ៏ល្បីឈ្មោះមួយរូប និងបច្ចុប្បន្នជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ ដើម្បីជួយសម្រាលការលំបាកក្លឹបរបស់លោកគ្រូដែលកំពុងតែខ្វះខាត។

ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ លោកឧកញា ស្រី ចាប់ថន បានឲ្យដឹងថា « នេះខ្ញុំបាទបានរៀបចំគ្រឿង ឧបភោគបរិភោគមួយចំនួន ជូនទៅដល់លោកគ្រូ ក្រាក់ សម្ផស្ស ដែលជាអតីតកីឡាករប្រដាល់គុនខ្មែរ ដ៏ល្បីឈ្មោះមួយរូប និង បច្ចុប្បន្នគាត់ជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរផងដែរ»។

លោកបន្តថា «ការឧបត្ថម្ភនេះ គឺដើម្បីជួយសម្រាលការលំបាកក្លឹបរបស់លោកគ្រូដែលកំពុងតែខ្វះខាត ទោះបីជាការចែករំលែកនេះមិនច្រើនក៏ពិតមែនតែវាក៏អាចជួយសម្រាលនូវកាលលំបាកដល់ក្លឹបរបស់លោកគ្រូបានមួយកម្រិតផងដែរ»។ ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទស្រី ចាន់ថន៕