(ភ្នំពេញ)៖ តើអ្នកកំពុងពិចារណាក្នុងការបញ្ជូនកូនរបស់អ្នក ទៅសិក្សាកម្រិតបឋមសិក្សាដល់វិទ្យាល័យនៅបរទេសមែនទេ? ស្វែងយល់ពីឱកាសដ៏អស្ចារ្យដែលសាលារៀន នៅប្រទេសអូស្រ្តាលី ផ្តល់ជូននៅថ្ងៃពិពណ៍ព័ត៍មានសាលា នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី ១០ ខែកញ្ញា ដែលរៀបចំឡើងនៅ សណ្ឋាគារ Hyatt Regency ភ្នំពេញ។

គន្លឹះនៃឱកាសដ៏អស្ចារ្យ ក្នុងអំឡុងពេលកម្មវិធីនេះ លោកអ្នកនឹងទទួលបានព័ត៍មានបន្ថែមទាក់ទងអំពីប្រទេសអូស្ត្រាលី ដែលជាជម្រើសដ៏ពិសេស សម្រាប់ការសិក្សានៅបរទេស។ ជួបជាមួយអ្នកតំណាងមកពីសាលា ដែលនឹងផ្តល់ព័ត៌មានដ៏ទូលំទូលាយ អំពីកម្មវិធីសិក្សារបស់សាលានៅអូស្ត្រាលី ស្តង់ដារនៃការអប់រំ ការចំណាយលើការសិក្សានៅបរទេស និងផ្លូវអនាគតដ៏ល្អដែលវិញ្ញាបនបត្រវិទ្យាល័យអូស្ត្រាលីផ្តល់ជូន ដែលនឹងនាំសិស្សានុសិស្សទៅកាន់សាកលវិទ្យាល័យល្បីៗ ទូទាំងពិភពលោក។
AEAS អ្នកជំនាញដ៏គួរឱ្យទុកចិត្តរបស់អ្នក នឹងចែករំលែកព័ត៌មានសំខាន់ៗអំពីការធ្វើតេស្ត ការជ្រើសរើសសាលារៀន កម្រិតឆ្នាំសិក្សាដែលសមស្រប និងជំនាញភាសាអង់គ្លេស។ ស្វែងយល់អំពីការធ្វើតេស្ត AEAS និងភាពងាយស្រួល ក្នុងការចុះឈ្មោះចូលរៀនសាលានាៗ។

ស្វែងយល់ពីសាលាលំដាប់កំពូល នៅប្រទេសអូស្ត្រាលី
ជួបជាមួយសាលាឯកជនកំពូលៗ នៅថ្ងៃពិព័រណ៍ព័ត៌មាន និងស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់សាលានីមួយៗ ហើយលោកអ្នកក៏អាចស្វែងយល់បន្ថែម អំពីប្រភេទសាលា ក៏ដូចជាជម្រើសកន្លែងស្នាក់នៅផ្សេងៗ។

សាលានៅប្រទេសអូស្ត្រាលី ដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៌នេះរួមមាន មហាវិទ្យាល័យ Beaconhills (VIC), មហាវិទ្យាល័យ John Paul International College (QLD), Melbourne Girls Grammar (VIC), PLC Sydney (NSW), សាលា St. Paul (QLD), សាលា St. Stephen (WIA) និងមហាវិទ្យាល័យ Wesley (VIC) ។

នៅពេលនិយាយអំពីសុខុមាលភាព របស់កូនលោកអ្នក ប្រទេសអូស្ត្រាលី គឺជាកន្លែងដ៏ល្អសម្រាប់សិស្សអន្តរជាតិ។ លោកអ្នកនឹងអស់ការព្រួយបារម្មណ៍ ថាកូនៗរបស់អ្នកនឹងទទួលបានការមើលថែ និងគាំទ្រយ៉ាងដិតដល់ក្នុងដំណើរការសិក្សារបស់ពួកគេ។ បន្ថែមពីនេះទៅទៀត លោកអ្នកអាចស្វែងយល់បន្ថែមអំពីថ្លៃសិក្សា ដែលសមស្របទៅនឹងតម្រូវការ និងថវិការរបស់អ្នក។

ការអប់រំតាមស្តង់ដារអន្តរជាតិ
ប្រព័ន្ធអប់រំរបស់សាលានៅប្រទេសអូស្ត្រាលី មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក ដោយសារភាពល្អឥតខ្ចោះ ដោយក្នុងនោះរួមមាន គ្រូបង្រៀនដ៏ឆ្នើម កម្មវិធីសិក្សាដ៏ល្អ បច្ចេកវិទ្យាទំនើប និងសម្ភារៈទំនើបៗ ដែលបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរ។ សិស្សានុសិស្សអាចជ្រើសរើសប្រភេទនៃការអប់រំ រួមទាំងបរិញ្ញាបត្រអន្តរជាតិ (IB) វិញ្ញាបនបត្រពីប្រទេសអូស្ត្រាលី និងជម្រើសនៃការអប់រំវិជ្ជាជីវៈផ្សេងៗ។ និស្សិតអន្តរជាតិទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងជំនាញសិក្សាសំខាន់ៗ ដោយធានាបាននូវភាពជោគជ័យរបស់ពួកគេ នៅក្នុងពិភពសាកលភាវូបនីយកម្ម។ លើសពីនេះទៀត ការផ្តល់ជំនួយប្រឹក្សានឹងជួយសិស្សក្នុងការជ្រើសរើស ឱកាសការងារដ៏ល្អបំផុតនាពេលអនាគត ។
ប្រសិនបើអ្នកចាប់អារម្មណ៍រាល់នូវអ្វី ដែលសាលានៅប្រទេសអូស្ត្រាលីផ្តល់ជូន សូមកុំខកខានឱកាសចូលរួមការតាំងពិពណ៍ព័ត៍មាន អំពីសាលានៅប្រទែសអូស្ត្រាលី។

ដើម្បីរក្សាកន្លែងរបស់អ្នក សូមចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍តាមរយៈតំណ link នេះ

ជំរុញសក្ដានុពលរបស់កូនលោកអ្នកដោយជ្រើសរើសការអប់រំនៅប្រទេសអូស្ត្រាលី - ឱកាសដ៏គម្រនេះកំពុងរង់ចាំអ្នក!

សូមជម្រាបថា AEAS គឺជាអ្នកផ្តល់សេវាវាយតម្លៃការអប់រំឈានមុខគេ ដល់សិស្សអន្តរជាតិ និងសាលារៀន។ ការធ្វើតេស្ត AEAS ត្រូវបានផ្តល់តម្លៃខ្ពស់ដោយសាលាឈានមុខគេជាច្រើន នៅប្រទេសអូស្ត្រាលី ព្រោះវាជាការធ្វើតេស្តយូរជាងគេ និងគួរឱ្យទុកចិត្តបំផុត ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់សិស្សអន្តរជាតិ។ វគ្គសិក្សាត្រៀមរបស់ AEAS ជួយសិស្សានុសិស្សក្នុងការត្រៀមសម្រាប់ការធ្វើតេស្ត និងការសម្របខ្លួនទៅនឹងបញ្ហានាៗនៅថ្នាក់រៀន។ AEAS ក៏ផ្តល់ឱ្យសាលារៀននូវការគាំទ្រផ្នែកទីផ្សារ ដែលក្នុងនោះមានព្រឹត្តិការណ៍នាៗ ក៏ដូចជាគំនិតផ្តួចផ្តើមគាំទ្រការអប់រំលំដាប់អន្តរជាតិ៕