(ភ្នំពេញ)៖ ក្រោមវត្តមានលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង គណៈគ្រប់គ្រង បានចុះត្រួតពិនិត្យដំណើរការសាងសង់នៅតាមគម្រោងនីមួយៗដោយផ្ទាល់ ដើម្បីឆ្លើយតបតម្រូវការនៃការសាងសង់ឲ្យស្របទៅតាមគុណភាព បច្ចេកទេស និងនិយាម (ស្តង់ដា) ដែលបានកំណត់ ទាំងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ជាមួយការប្តេជ្ញាចិត្ត ក្នុងការបំពេញបេសកម្មផ្តល់ជូនលំនៅឋានដែលមានទំនុកចិត្ត និងសុភមង្គលជូនអតិថិជន ដែលជឿជាក់ និងគាំទ្ររាល់គម្រោងរបស់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន។

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងថា «គណៈគ្រប់គ្រង នៃក្រុមហ៊ុន គឺតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើ គុណភាព បច្ចេកទេស និងស្តង់ដា ជូនដល់អតិថិជន។ ក្នុងនោះផងដែរយើងក៏មានការរៀបចំអភិវឌ្ឍន៍បន្ថែមដូចជា សួនកម្សាន្ត ក្លឹបហាត់ប្រាណ បឹងលំហែរសិប្បនិម្មិត សាលារៀនអន្តរជាតិ និងផ្សារទំនើបសហគមន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅរបស់អតិថិជនក្នុងគម្រោង អ័រគីដេ ឌីវែឡុបម៉ិន»

ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ លោកស្រី ហ៊ុន ម៉ាណា ព្រមទាំង គណៈគ្រប់គ្រង នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន គ្រប់គម្រោងទាំងអស់បានសម្រេចបាននូវសម្មិទ្ធផលយ៉ាងច្រើន និងបំពេញគោលដៅបានទៅតាមផែនការដែលបានកំណត់ពីមួយជំហានទៅមួយជំហាន ស្របតាមចក្ខុវិស័យរួមរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន គេហដ្ឋានលោកអ្នក ជាទំនួលខុសត្រូវដ៏មោទនភាពរបស់យើង៕