(បរទេស)៖ គម្រោងថ្មីរបស់ Samsung មានឈ្មោះថា Eco-Friends ដែលជាផលិតផលកែច្នៃពីវត្ថុធាតុដើម ឬសំរាមកែច្នៃក្រោយប្រើប្រាស់យ៉ាងតិច ៤០ភាគរយ ឥលូវនេះត្រូវបានគេរាយការណ៍មកថា កំពុងដាក់លក់នៅជាង ៤០ប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទៅ២៥ ខែសីហា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា Samsung បានចាប់ដៃគូជាមួយអ្នកឌីហ្សាញ និងម៉ាកល្បីៗជុំវិញពិភពលោកដើម្បីធ្វើគម្រោង Eco-Friend ក្នុងការផលិត Case សម្រាប់ឧបករណ៍អេឡិចត្រូនិចរួមមាន TOILETPAPER, Smiley និង Keith Haring ក៏ដូចជា Disney, Marvel, Minions, Pokémon និង Kakao Friends ជាដើម។ ដោយឡែកនៅក្នុងខ្សែសង្វាក់នេះ ក៏រួមបញ្ចូលការឌីហ្សាញរូបតំណាងរបស់សិល្បករ K-pop ល្បីៗដូចជា Stray Kids, SKZOO និង BTS Dynamite ផងដែរ។

យ៉ាងណាមិញគម្រោង Eco-Friend ថ្មីដែលជាប្រភេទ គ្រឿងបន្លាស់ (Accessories) ត្រូវបាន Samsung ប្រកាសដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុននេះ។ ដែលគិតត្រឹមតែរយៈពេល ១សប្តាហ៍ Samsung បានដាក់លក់ជាង ៤០ប្រទេសរួមមានប្រទេស កូរ៉េ ចិន ហូឡង់ សិង្ហបុរី អាហ្រិកខាងត្បូង អារ៉ាប់រួម សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើនទទៀត។

គួរជម្រាបដែរថា គ្រឿងបន្លាស់ Eco-Friend មានផលិតផលសរុបចំនួន ៦៤ដែលរួមមានតូអក្សរ និងការឌីហ្សាញជារូបភាពផ្សេងៗចំនួន១១។ ផលិតផលទាំងអស់នេះមានសម្រាប់ Galaxy Z Flip5, Z Fold5, Galaxy Tab S9, Galaxy Watch6 និង Classic បូករួមទាំង Galaxy Buds2 Pro និងសូម្បីតែ The Freestyle portable projector ក៏មានផងដែរ៕