(ភ្នំពេញ)៖ អាណាព្យាបាលគ្រប់រូប នឹងមិនពិបាកស្វែងរកសាលាល្អៗសម្រាប់កូនៗ អ្នកទៀតទេ ដោយសារតែឥលូវនេះសាលាអប់រំលេខមួយស្ដង់ដារប្រទេសជប៉ុន Think Think បាន លេចមុខនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ហើយ។

Wonderlab គឺជាក្រុមហ៊ុនអប់រំបែបបច្ចេកវិទ្យាលេខ 1(No1 Ed-tech) របស់ប្រទេសជប៉ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ហើយបានបង្កើត App អប់រំមួយដែលមានឈ្មោះថា Think!Think! សម្រាប់កុមារអាយុ 4-12 ឆ្នាំ។

កម្មវិធីសិក្សា Think Think ត្រូវបានបង្កើតឡើងដើម្បីបណ្តុះការត្រិះរិះពិចារណា និងជំនាញទន់របស់កុមារដូចជាការចង់ដឹងចង់ឃើញ ការលើកទឹកចិត្តខ្លួនឯង ការគោរព និងភាពច្នៃប្រឌិតឆ្ពោះទៅរក STEM ។ សម្រាប់ថ្នាក់រៀនរបស់សាលានេះដែរគឺប្រើប្រាស់សម្ភារៈជាច្រើនរួមទាំងApp (សមត្ថភាពគិត ,ការសរសេរកម្មវិធី សិល្បៈ…) វីដេអូខ្លីៗ កម្រងសំណួរ សន្លឹកកិច្ចការ ប្រដាប់ក្មេងលេង STEM និងការច្នៃប្រឌិតការងារ។

ថ្នាក់រៀន ThinkThink ផ្តល់ភាពរីករាយយ៉ាងខ្លាំងសម្រាប់កូនសិស្ស ដែលធ្វើឲ្យកូនៗរបស់អ្នកពុំមានអារម្មណ៍ថាកំពុងរៀននោះទេ ថែមទាំងជួយឲ្យកូនៗលោកអ្នកស្រលាញ់ការសិក្សាដោយការរៀនជាមួយសម្ភារៈសិក្សាដ៏ល្អពីប្រទេសជប៉ុន។ កាលពីខែមិថុនានេះ សាខាទីពីររបស់សាលា Think Think បានបើកជាផ្លូវការនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី២នេះហើយ អ្វីដែលកាន់តែពិសេសនោះគឺសម្រាប់សិស្សថ្មីអាចទទួលបានការបញ្ចុះតម្លៃពិសេសទៀតផង ចំនួនមានកំណត់។ តោះអាណាព្យាបាល ទាំងអស់គ្នា ជួយកូនៗលោកអ្នកពីវ័យកុមារក្នុងការរៀបចំខ្លួនរួចជាស្រេចដើម្បីភាពជោគជ័យនាអនាគតជាមួយថ្នាក់រៀនThink!Think!។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលមានទីតាំងនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ដែលបង្កើតឡើងដោយកូនខ្មែរ វិនិយោគ ចំណាយថវិការហូតជាង៨០លានដុល្លារ នៅតែបន្តមានកម្មវិធី Happy PayDay ជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់ ២៥% ក្នុងហាងធំៗមួយចំនួន និងជាពិសេសដោយគ្រាន់តែចំណាយអស់ ១០ដុល្លារឡើងទៅ លោកអ្នកអាចប្ដូរវិក័យបត្រដើម្បីបង្វិលកងយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់។

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៖ លេខទូរស័ព្ទ៖ 066 401 222, តេលេក្រាម៖ 066 401 222 (@AmKeolong), អ៊ីមែល៖ [email protected] ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាងនៅក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ៖លេខទូរស័ព្ទ៖ 067 761 222 តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails, ហ្វេសបុកផេកផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល: https://www.facebook.com/ChipMongNoro