(បរទេស)៖ ខ្សែភាពយន្តហូលីវុដដ៏ល្បីល្បាញជុំវិញពិភពលោកគឺ វីរៈបុរស Spider-Man  នឹងត្រូវចាក់ផ្សាយផ្ទាល់លើប៉ុស្តិ៍ AXN នៃ WeWatch មាតិកាកម្សាន្តសម្បូរបែបឌីថល នៅថ្ងៃអាទិត្យទី ២៧ ខែ សីហា ឆ្នាំ២០២៣​នេះ។

ប្រិយមិត្តប្រាកដជាងឿងឆ្ងល់ ចង់ស្គាល់ឈ្មោះ និងឃើញមុខមាត់ពិតរបស់តួអង្គ Spider-Man ថាស្រស់សង្ហារប៉ុណ្ណានោះ នៅពេលដោះស្រោមមុខ Spider-Man ចេញជាក់ជាពុំខានឡើយ!
Tom Holland គឺជាតួអង្គរឿង Spider-Man ដែលមានឈ្មោះពិត Thomas Stanley Holland លោកកើតនៅក្នុងឆ្នាំ១៩៩៦ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងមានប្អូនប្រុស៣នាក់។

បន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ Wimbledon លោក Tom Holland បានចាប់ផ្តើមវគ្គសិក្សារយៈពេល ២ឆ្នាំនៅក្នុងសាលា BRIT សម្រាប់ការសម្តែងសិល្បៈ និងបច្ចេកវិទ្យា។

ក្នុងឆ្នាំ២០១២ លោក Tom Holland ត្រូវឈ្នាសពានរង្វាន់ Hollywood Spotlight Award ពីការសម្តែងក្នុងខ្សែភាពយន្ត The Impossible។ នៅក្នុងឆ្នាំ២០១៥ លោកត្រូវបានផលិតកម្ម Cast លោកជាតួអង្គ Peter Parker ឬ Spider-Man នៅ សូនី និង ម៉ាវែលហ្វីម។ លោកត្រូវបានជ្រើសរើសឲ្យសម្តែងជាតួអង្គឯកនៅក្នុងភាពយន្តហូលីវូដ សង្គ្រាមស៊ីវិលនៅអាមេរិក២០១៦ និង វីរៈបុរស Spider-Man។

ប្រសិនបើប្រិយមិត្តចង់ដឹងនូវទេពកោសល្យ និងថ្វីដៃនៃការសម្តែងរបស់លោក Tom Holland ក្នុងរឿងវីរៈបុរស Spider-Man នៅចុងសប្តាហ៍ ថ្ងៃអាទិត្យទី២៧ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង៩និង ៤៥នាទីយប់ អាចដោនឡោតអែប «WeWatch-EveryWhere» នៅលើទូរទស្សន៍ឆ្លាតវៃ ឬទូរសព្ទដៃ ដោយសេរី និងឥតគិតថ្លៃបាន៕