(ភ្នំពេញ)៖ ទីបំផុត ស្គីអគ្គិសនីដ៏ទំនើបរបស់ទឹកដោះគោ NuVi រកឃើញម្ចាស់ទីមួយហើយ នោះគឺបានទៅកុមារ សេង ម៉េងឡុង អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៦ នៅសាលាហូសាណា និងរស់នៅភូមិដំណាក់ ខណ្ឌសែនសុខ សង្កាត់គោលឃ្លាង រាជធានីភ្នំពេញ។

កុមារ ម៉េងឡុង ដែលញ៉ាំទឹកដោះគោ NuVi ជាប្រចាំថ្ងៃ និងបានសន្សំកាត NuVi បាន ៣៦កាតស្រាប់ ហើយក៏មានសំណាងរកឃើញកាតមាសមួយកាតទៀត ធ្វើឲ្យប្អូនបានឈ្នះរង្វាន់ស្គីអគ្គិសនីដ៏ទំនើបនេះ។

ឪពុកម្ដាយរបស់ប្អូន ម៉េងឡុង បានទាក់ទងមកតូបចាប់ហួយ ដែលគាត់ទិញទឹកដោះគោឲ្យកូនគាត់ ហើយត្រឹមមួយសប្ដាហ៍ ក៏ទទួលបានសង្វាន់ធំពីទឹកដោះគោ NuVi។

ក្រុមការងាររបស់ទឹកដោះគោ NuVi បានយកស្គីអគ្គិសនីទៅប្រគល់ជូនប្អូននៅសាលារៀនផ្ទាល់ក្រោមការចូលរួមអបអរពីមិត្តភ័ក្ដរួមសាលា ដោយក្ដីរំភើបរីករាយជាខ្លាំង។

កុមារ ម៉េងឡុង និយាយថា «ម៉ាក់ខ្ញុំទិញទឹកដោះគោ NuVi ម្ដងមួយកេសសម្រាប់ខ្ញុំ និងបងប្អូនខ្ញុំពីរនាក់ទៀត។ មួយកេសចុងក្រោយ ដែលម៉ាក់ខ្ញុំទិញ ខ្ញុំក៏រកឃើញកាតមាសហ្នឹងតែម្ដង។ ខ្ញុំសប្បាយចិត្តណាស់»

អតិថិជនអាចទទួលបានរង្វាន់ពីទឹកដោះគោ NuVi យ៉ាងងាយបំផុត។ គ្រាន់តែសន្សំកាត NuVi បាន១២កាត អាចប្ដូរបានខ្សែដៃ NuVi មួយ។ សន្សំកាត NuVi បាន៣៦កាត ប្ដូរបានកាបូបរៀនមួយ។

សន្សំកាត NuVi បាន៣៦កាត បូកនឹងកាតមាសមួយ ប្ដូរបានស្គីអគ្គិសនីដ៏ទំនើបមួយ។ រយៈពេលនៃការប្តូររង្វាន់ គឺត្រឹមថ្ងៃទី៣០ វិច្ជិកា ២០២៣។ កាត NuVi អាចរកបាននៅលើទឹកដោះគោ NuVi៕