(ស្វាយរៀង)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំខេត្តស្វាយរៀង យុវជនអាយុក្រោម ១៨ឆ្នាំ (Under-18) នឹងឈានចូលសប្តាហ៍ទី២ នាចុងសប្តាហ៍នេះជាមួយនឹង ៥ប្រកួតផងដែរលេងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ដំណើរការប្រកួតសន្សំពិន្ទុក្នុងពូលសម្រាប់ថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៣ នឹងធ្វើឡើងនៅទីលាន វិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងតែម្តងដែលមានសមាសភាពដូចខាងក្រោមនេះ៖

ថ្ងៃសៅរិ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣

-គូទី១ ម៉ោង ២៖០០រសៀល [តាពៅ vs M.S.T FC] (ពូល ឃ)
-គូទី២ ម៉ោង ៤៖០០រសៀល [យុវជនសាមគ្គី vs សសយក ឃុំស្វាយតាយាន] (ពូល ក)។
ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣

-គូទី១ ម៉ោង ៨៖០០ព្រឹក [យុវជនគគីរសោម vs យុវជនចុងព្រែក] (ពូល ង)
-គូទី២ ម៉ោង ២៖០០រសៀល [UNITED SZ vs ព្រះខ័នរាជស្វាយរៀងU18] (ពូល ខ)
-គូទី៣ ម៉ោង ៤៖០០រសៀល [សាលាចំរើនសូនីតា vs យុវជនរមាស] (ពូល ង)។

គួរបញ្ជាក់ផងដែរថា Svay Rieng Cup U-18 រៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិផងដែរ ក្នុងនោះ ១ថ្ងៃមាន ៣ប្រកួត ក្រោយចាប់ផ្តើមដំណើរការនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៣ មក៕