(ភ្នំពេញ)៖ លោក ពាក់មី បានចូលទៅក្នុងផ្សារមួយ នោះគឺផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ សីហា ដើម្បីស្វែងរកអាជីវករដែលកំពុងលក់សាប៊ូ Ora និងជម្រាបពួកគាត់បន្ថែមថា សាប៊ូ Ora ធុង ឥឡូវនេះ មានរង្វាន់ម៉ូតូ ហុងដាឌ្រីម 2023 ចំនួន ៥ គ្រឿង មាសទម្ងន់ ១ ជី ៥០ រង្វាន់ និងរបស់របរប្រើប្រាស់ជាច្រើនទៀត។

ពេលជួបអាជីវករ តារាកំប្លែងដ៏ល្បីរបស់កម្ពុជារូបនេះបានបើកធុងបង្ហាញរង្វាន់ភ្លាមៗ ហើយក៏ឃើញរង្វាន់ជារបស់ប្រើប្រាស់ដាក់នៅក្នុងធុងស្រាប់ៗ ដូចជាសាប៊ូកញ្ចប់ ទឹកក្រអូប ឬច្រាស់បោកខោអាវជាដើម។ លោកថា បើលោកបន្តដើរបើកគ្រប់ធុងសាប៊ូទាំងអស់ អាចនឹងឃើញរង្វាន់ធំ ដែលមានរង្វាន់មាស និងម៉ូតូ ហុងដាឌ្រីម។

លោក ពាក់មី ឲ្យដឹងថា កន្លងមក ពលរដ្ឋខ្មែរយើងពិតជាធ្លាប់រងគ្រោះដោយសារសាប៊ូគ្មានគុណភាពដែលបង្កឲ្យមានការរបកស្បែកដៃ ពេលបោកខោអាវម្ដងៗ។ សាប៊ូ Ora ដែលជាសាប៊ូមានគុណភាពខ្ពស់ និងមិនកាត់ដៃ គឺពិតជាជម្រើសដ៏ល្អបំផុតសម្រាប់ស្រ្តីមេផ្ទះគ្រប់រូប។ លោកបន្តថា អ្វីដែលកាន់តែពិសេស បន្ថែមពីលើគុណភាពទៀតនោះ គឺអតិថិជនមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសាប៊ូ Ora ផងដែរ៕