(ម៉ាទ្រីដ)៖ ក្លិប Real Madrid បានច្រានចោលការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Kylian Mbappe មុនពេលការបិទរដូវកាលដោះដូរកីឡាករនៅសប្តាហ៍ក្រោយ, នេះបើតាមសម្តីអ្នកចាត់ការ Carlo Ancelotti បានលើកឡើង ខណៈខ្សែប្រយុទ្ធក្លិប Paris Saint Germain នៅតែបន្តជាប់ពាក់ព័ន្ធនៃការផ្ទេរទៅលេងនៅក្លិបលេងនៅលីគ LaLiga។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

លោក Ancelotti បានបន្ថែមថា «Real មិនធ្វើអ្វីបន្ថែមទៀតនោះទេ សម្រាប់ការផ្ទេរកីឡាករនាក្នុងរដូវកាលដោះដូរកីឡាករបច្ចុប្បន្ននេះ ដែលនឹងបិទនៅថ្ងៃទី១ ខែកញ្ញាខាងមុខ»

ពាក់ព័ន្ធជាមួយនឹងសំណួរ អំពីខ្សែប្រយុទ្ធសញ្ជាតិបារាំង Mbappe, លោកបានប្រាប់អ្នកសារព័ត៌មានថា «ទេ, ខ្ញុំបានច្រានចោល ១០០ភាគរយហើយ ខ្ញុំគិតថាក្រុមរបស់យើងបានបិទ ហើយកីឡាកររបស់យើង កំពុងគិតអំពីរដូវកាលរបស់យើង»

គួរដឹងផងថា ទីផ្សារដោះដូរកីឡាករនៅតែបន្តបើកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានពេលវេលាលើសពីថ្ងៃទី១ ខែកញ្ញា ដោយមានន័យថាលីគរបស់ប្រទេសនេះនៅតែអាចនាំយកីឡាករតំបន់អឺរ៉ុបបាននារដូវកាលនេះ៕