(ភ្នំពេញ)៖ ដើម្បីបកស្រាយបំភ្លឺជូនសាធារណជន ក៏ដូចជាអតិថិជនជម្រះនូវការយល់ច្រឡំ និងក្ដីបារម្ភ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានធ្វើសន្និសីទសារព័ត៌មានសាជាថ្មីម្ដងទៀតស្តីពីស្តង់ដារសុវត្ថិភាពយានយន្ត និងសិទ្ធិនាំចូលផ្ដាច់មុខនូវរថយន្តម៉ាក Land Rover មកកាន់ទីផ្សារកម្ពុជា។

សន្និសីទសារព័ត៌មាននេះធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ពោលគឺបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្ដាច់មុខនូវផលិតផលរថយន្ត និងគ្រឿងបន្លាស់ម៉ាក Land Rover របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

នាឱកាសសន្និសីទនោះ លោក ងន សាំង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា «ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខ ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូលនិងចែកចាយលក់រថយន្តថ្មី ព្រមទាំងគ្រឿងបន្លាស់រថយន្តម៉ាក Land Rover នៅប្រទេសកម្ពុជា។ នេះបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនយើង ក្នុងការធានាឱ្យបាននូវស្តង់ដារគុណភាពខ្ពស់ សេវាកម្មល្អ និងការពេញចិត្តរបស់អតិថិជន»

អគ្គនាយកក្រុមហ៊ុនរូបនេះបានលើកឡើងអំពីកង្វល់ និងផលប៉ះពាល់នៃការនាំចូលស្របគ្នាចំពោះរថយន្ត និងគ្រឿងបន្លាស់ម៉ាក Land Rover ពីសំណាក់អ្នកនាំចូលដែលមិនទទួលបានសិទ្ធិស្របច្បាប់ ដូចខាងក្រោម៖

* កត្តាសុវត្ថិភាពយានយន្ត៖ រថយន្ត Land Rover ដែលនាំចូលនិងចែកចាយ ដោយអ្នកនាំចូលមិនទទួលបានសិទ្ធិផ្ដាច់មុខ គឺជារថយន្តដែលគ្មានស្តង់ដារសុវត្ថិភាព និងមិនបានទទួលស្គាល់ដោយរោងចក្រផលិត ព្រមទាំងមិនបានគោរពតាមស្តង់ដារយានយន្ត ដែលកំណត់ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នោះឡើយ។ អតិថិជនប្រហែលជាមិនជ្រាបទេថា ការទិញរថយន្តពីអ្នកចែកចាយដែលមិទទួលបានសិទ្ធិនាំចូលស្របច្បាប់ គឺជាការទិញរថយន្តដែលគ្មានស្តង់ដារសុវត្ថិភាព ដែលអាចបណ្តាលឱ្យម្ចាស់រថយន្ត ឬ/និងអ្នករួមដំណើរប្រឈមនឹងហានិភ័យនៅពេលធ្វើចរាចរណ៍លើដងផ្លូវ។
 
* ការធានា និងការថែទាំ៖ អ្នកចែកចាយដែលមិនទទួលបានសិទ្ធិនាំចូលរថយន្ត Land Rover មិនអាចផ្តល់ការធានា ឬសេវាកម្មក្រោយការលក់បានត្រឹមត្រូវនោះទេ។ នេះមានន័យថា អតិថិជនមិនអាចស្វែងរកដំណោះស្រាយក្នុងករណីរថយន្តខូច ឬខុសប្រក្រតីបានឡើយ។ អតិថិជនក៏មិនអាចរកគ្រឿងបន្លាស់ពិតដែលទទួលស្គាល់តាមស្តង់ដាររបស់រោងចក្រផលិត តាមរយៈអ្នកចែកចាយដែលគ្មានការអនុញ្ញាតបានឡើយ។ ដោយឡែក ក្រុមហ៊ុន RMA Cambodia ធានាផ្ដល់ជូននូវគ្រឿងបន្លាស់រថយន្តពិតប្រាកដ ដោយនាំចូលមកពីរោងចក្រផលិតដែលអាចជឿទុកចិត្តបាន។

លោកអគ្គនាយក ងន សាំង បានបន្តលើកឡើងអំពីការជ្រើសរើសនៃការទិញរថយន្ត Land Rover ពីក្រុមហ៊ុន RMA Cambodia អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖
- ការធានារយៈពេល៥ឆ្នាំ ឬ១៥០,០០០គីឡូម៉ែត្រ (អាស្រ័យលើមួយណាមកដល់មុន)។

- សេវាថែទាំដោយឥតគិតថ្លៃរយៈពេល៥ឆ្នាំ ឬ៦៥,០០០គីឡូម៉ែត្រ (អាស្រ័យលើមួយណាមកដល់មុន)។

- ជំនួយដោះស្រាយបញ្ហាតាមដងផ្លូវ២៤ម៉ោង/ថ្ងៃ/សប្ដាហ៍។

- អ្នកបច្ចេកទេសមានការបណ្តុះបណ្តាលខ្ពស់ពីរោងចក្រ Land Rover កម្រិត Master។

- សេវាកម្មចល័តគ្របដណ្តប់ទូទាំងប្រទេស។

* ប្រវត្តិយានយន្តមិនច្បាស់លាស់៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាត ខ្វះប្រវត្តិដែលអាចផ្ទៀងផ្ទាត់និងតាមដាន ពេញលេញ មិនដូចរថយន្តដែលទិញពីក្រុមហ៊ុន RMA Cambodia នោះទេ។ ភាពខ្វះខាតព័ត៌មាននេះអាចបង្កឱ្យមានក្តីបារម្ភលើប្រវត្តិយានយន្តទាំង នោះ ដូចជា ព័ត៌មានអំពីម្ចាស់កម្មសិទ្ធិពីមុនកំណត់ត្រាជួសជុល ប្រវត្តិថែទាំរថយន្តជាដើម។ ភាពមិនច្បាស់លាស់ទាំងនេះអាចនាំឱ្យមានឧបទ្ទវហេតុ ឬគ្រោះថ្នាក់នៅពេលបើកបររថយន្តលើដងផ្លូវ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរ ឬ/និងអ្នកដំណើរ។

* ការទិញ ការលក់ និងហិរញ្ញប្បទាន៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាតអាចមានតម្លៃលក់បន្ត (Resale Value) ទាបជាងបើធៀបនឹងរថយន្តដែលបានទិញពីក្រុមហ៊ុន RMA Cambodia។ លើសពីនេះ ជម្រើសសេវាកម្មហិរញ្ញប្បទានអាចមានដែនកំណត់សម្រាប់អតិថិជនដែលចង់ទិញរថយន្តពីអ្នកចែកចាយដែលគ្មានការអនុញ្ញាត ដោយសារតែស្ថាប័នធនាគារអាចនឹងមានការស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចី ឬលក្ខខណ្ឌអំណោយផលណាមួយសម្រាប់រថយន្តបែបនេះ។

លោកអគ្គនាយកក្រុមហ៊ុន RMA Cambodia បានបង្ហាញក្តីព្រួយបារម្ភចំពោះឧបទ្ទវហេតុរថយន្ត Range Rover ឆេះក្នុងរាជធានីភ្នំពេញ និងនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបានកើតឡើងនាពេលកន្លងមកនេះ។

លោកអគ្គនាយកបានបញ្ជាក់សាជាថ្មីថា «រថយន្ត Range Rover ដែលបានឆេះទាំងនោះមិនមែនជារថយន្តដែលទិញពីក្រុមហ៊ុន RMA Cambodia នោះទេ។ ឧបទ្ទវហេតុនៃការឆេះរថយន្ត Range Rover បានបង្កជាក្តីព្រួយបារម្ភដល់ក្រុមហ៊ុន RMA Cambodia ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ ក៏ដូចជាបានបង្កផលប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជនផងដែរ។ ដើម្បីធានាបាននូវគុណភាពនិងស្តង់ដារសុវត្ថិភាពយានយន្តក្រុមហ៊ុន RMA Cambodia បានរំលឹកដល់អតិថិជនទាំងអស់មេត្តាពិចារណាទិញរថយន្ត Land Rover ពីក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនមានសិទ្ធិនាំចូលនិងចែកចាយស្របច្បាប់នៅប្រទេសកម្ពុជា»

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងផលិតផល និងសេវាកម្ម សូមអតិថិជនទាក់ទងមកកាន់ក្រុមហ៊ុន RMA Cambodia ដោយផ្ទាល់តាមរយៈ JAGUAR LAND ROVER CAMBODIA លោក ប៊ុន យី នាយករងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន JLR CAMBODIA ទូរស័ព្ទ៖ 023 888 811 អាសយដ្ឋាន៖ 264A មហាវិថីសហព័ន្ធរុស្ស៉ី៕