(ភ្នំពញ)៖ ធនាគារស្ថាបនា បានសហការជាមួយក្រុមហ៊ុន CBRE Cambodia អគារស្ថាបនា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធី «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»។

កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃការបរិច្ចាគឈាម និងលើកទឹកចិត្តបុគ្គលិកក្នុងការចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម។

ធនាគារស្ថាបនាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់បុគ្គលិក និងចូលរួមទាំងអស់ទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្នុងកម្មវិធីនេះ៕