(ភ្នំពេញ)៖ អិលអូអិលស៊ី បានផ្តល់ជូនឱកាសការងារ និងអត្ថប្រយោជន៍នានា ដែលនិយោជិត (បុគ្គលិក) គ្រប់រូបត្រូវការជឿជាក់ថា លោកអ្នកដែលកំពុងស្វែងរកការងារគ្រប់រូបសុទ្ធតែចង់ទទួល បានឱកាសការងារនៅស្ថាប័នមួយ ដែលមានការរីកចម្រើន ប្រកបដោយស្ថិរភាព បរិយាកាសការងារល្អ មានឱកាសបញ្ចេញសមត្ថភាព និងឱកាសរៀនសូត្របន្ថែម ជាមួយនឹងការទទួលបាននូវប្រាក់បៀវត្ស និងប្រាក់រង្វាន់លើកទឹកចិត្តនានាពីការខិតខំបំពេញការងាររបស់ខ្លួន។

យ៉ាងណាម៉ិញ គុណសម្បត្តិដូចមានរៀបរាប់ខាងលើនេះ ត្រូវបានបំពេញដោយ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេក្នុងប្រទេសកម្ពុជា និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ១៩៩៤ ជាមួយនឹងកិត្តិនាមក្នុងការផ្តល់ជូននូវ ដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។

នាពេលបច្ចុប្បន្ននេះ អិលអូអិលស៊ី កំពុងផ្តល់ជូនការងារជាង ៤ពាន់កន្លែង ទៅកាន់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ហើយតាមរយៈការចូលរួមបម្រើការងារជាមួយ អិល អូ អិល ស៊ី បុគ្គលិកមិនត្រឹមតែបានរួមចំណែកជួយដល់អតិថិជនឱ្យទទួល បានសេវាហិរញ្ញវត្ថុផ្លូវការដ៏ល្អបំផុតដើម្បីលើកកម្ពស់ជីវភាពក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប៉ុណ្ណោះទេ បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ថែមពីលើប្រាក់បៀវត្សគោល រួមមានដូចជា៖
*១៖ ប្រាក់រង្វាន់សម្រាប់បុណ្យចូលឆ្នាំខ្មែរ (ស្មើនឹងប្រាក់បៀវត្សគោល ចំនួន ០១ខែ)
*២៖ ប្រាក់រង្វាន់សម្រាប់បុណ្យភ្ជុំបិណ្ឌ (ស្មើនឹងប្រាក់បៀវត្សគោល ចំនួន ០១ខែ)
*៣៖ ប្រាក់រង្វាន់ដំណាច់ឆ្នាំនឹងទទួលបានរហូតដល់ ចំនួន០៦ខែ នៃប្រាក់ប្រាក់បៀវត្សគោល
*៤៖ ប្រាក់អតីតភាពការងារតាមច្បាប់ការងារដែលបានកំណត់
*៥៖ ការតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំ
*៦៖ ប្រាក់ឧបត្ថម្ភថ្លៃព្យាបាលជំងឺសម្រាប់បុគ្គលិក និងសមាជិកគ្រួសារ
*៧៖ ផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា ទាំងនេះគ្រាន់តែជាអត្ថប្រយោជន៍គោលមួយចំនួនតែប៉ុណ្ណោះ អិលអូអិលស៊ី នៅមានអត្ថប្រយោជន៍បន្ថែមមួយចំនួនទៀតសម្រាប់បុគ្គលិករបស់ខ្លួនទៅតាមតួនាទី និងទំនួលខុសត្រូវផ្សេងៗគ្នាផងដែរ។ ដូច្នេះ សម្រាប់បេក្ខជនដែលមានសមត្ថភាព និងមានបំណងស្វែងរកការងារធ្វើ ឬផ្លាស់ប្តូរបទពិសោធន៍ការងារ អាចទំនាក់ទំនង អិលអូអិលស៊ី ដើម្បីទទួលបានទាំងចំណេះ ជំនាញ បទពិសោធន៍ និងអត្ថប្រយោជន៍ល្អៗជាច្រើន។​

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ និងមានបំណងបំពេញការងារនៅ អិលអូអិលស៊ីអាចស្វែងរកឱកាសការងារថ្មីៗតាមរយៈបណ្តាញណា មួយរបស់ អិលអូអិលស៊ី ដូចខាងក្រោម៖
* គេហទំព័រ (www.lolc.com.kh (http://www.lolc.com.kh/))
* បណ្តាញសង្គមផ្លូវការរបស់ អិលអូអិលស៊ី
* ហ្វេសប៊ុក៖ LOLC Cambodia HR [ https://www.facebook.com/lolccambodiahr ]
* លីងអ៊ីន៖ LOLC Cambodia [ https://www.linkedin.com/company/lolccambodia/ ]
* តេឡេក្រាម៖ LOLC Cambodia HR [ https://t.me/lolccareers ]
* លេខទូរសព្ទ៖ 081 900 326 / 087 400 277 / 081 600 955៕