(ភ្នំពេញ)៖ ពិតជារំភើប និងសោមនស្សជាខ្លាំងក្នុងការទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ សិល្បករ សិល្បការនី គ្រូបង្វឹក និងក្រុមការងារ The Voice Cambodia របស់ផលិតកម្ម រស្មីហង្សមាសនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល កាលពីរសៀលថ្ងៃទី២២ ខែសីហានេះ។

កាលពីថ្ងៃទី២២ ខែសីហាម្សិលមិញ ក្រុមការងារ The Voice Cambodia មានវត្តមាន ពីតារាល្បីៗជាច្រើនរូបដូចជា អ្នកនាងឱក សុគន្ធកញ្ញា, លោកឆន សុវណ្ណរាជ, អ្នកនាងពេជ្រ សោភា, លោកណុប បញ្ញារិទ្ធ, ព្រមទាំងសិល្បករ សិល្បការនី និងបេក្ខភាព ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia បានធ្វើដំណើរទស្សនកិច្ចកម្សាន្តនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលមើលឃើញពីភាពរីកចម្រើនអត់ឈប់ឈរនៃផ្សារទំនើប របស់កូនខ្មែរមួយនេះ បានទទួលទំនុក ចិត្តពីហាងម៉ាកយីហោអន្តរជាតិ មកវិនិយោគដំបូងគេ និងមានតែមួយគត់នៅផ្សារទំនើបមួយនេះដូចជា Zara និងJaspal ព្រមទាំងមានភោជនីយដ្ឋានលំដាប់អន្តរជាតិ Paradise Dynasty, Jumbo Seafood ទៀតផង។

ក្រៅពីហាងសម្លៀកបំពាក់ និងភោជនីយដ្ឋាន ក្រុមការងារ The Voice Cambodia ក៏បានចូលកម្សាន្តនៅទីលានប្រណាំងឡាន Multi-Level Indoor Go-Kart ដែលទើបតែបើកសម្ពោធ កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅនេះ ដែលជាទីលានប្រណាំងឡាន NEO GO-KART បែបIndoor Multi-level ដំបូងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ស្របតាមស្តង់ដារអន្តរជាតិ យ៉ាងសប្បាយរីករាយទៀតផង។

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ត្រូវបានគេស្គាល់ថា ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដើរទិញទំនិញ ជាទីល្អបំផុតសម្រាប់អតិថិជនចង់ចំណាយពេលវេលាល្អជាមួយគ្រួសារដោយ មានហាងអាហារ កន្លែងកម្សាន្តគ្រប់ទម្រង់ ថែមទាំងសាកសមបំផុតសម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកចាប់ផ្ដើមអាជីវកម្ម ដោយមានទីតាំងសម្រាប់រៀបចំកម្មវិធីនិងការតាំងបង្ហាញនានា, ទីតាំងហាងសម្រាប់ជួលនិងការតាំងបង្ហាញនូវម៉ាកយីហោក្រុមហ៊ុននៅក្នុងផ្ទាំង LED, ការប្រឹក្សាផ្នែកទីផ្សារ និងប្រូម៉ូតលើបណ្ដាញសង្គមនាៗទៀតផង៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅផ្សារទំនើប ជីប ម៉ុង៖
* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
* លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
* លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
* លេខទូរស័ព្ទ៖ 067 761 222 (ផ្សារទំនើប ជីប ម៉ុងណូរ៉ូ ម៉ល)
* តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails