(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានសហការជាមួយក្រុមហ៊ុន Bill24 Co., Ltd ដើម្បីផ្ដល់សេវាទូទាត់វិក្កយបត្រទឹក និងភ្លើងរបស់ក្រុមហ៊ុនឯកជនចំនួន២១ នៅទូទាំងប្រទេស តាមកម្មវិធី KB PRASAC Mobile នៅក្នុងទូរស័ព្ទដៃ ដោយងាយស្រួលនិងរហ័ស និងចំណាយកម្រៃទាបត្រឹមតែ ៥០០រៀល ប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ។

ក្រុមហ៊ុនទឹក-ភ្លើងជាដៃគូទាំង២១ នោះមានដូចខាងក្រោម៖

នេះគឺជាការផ្ដល់ជូនថ្មីបន្ថែម បន្ទាប់ពីធនាគារបានបម្រើសេវាទូទាត់វិក្កយបត្រភ្លើងរបស់អគ្គិសនីកម្ពុជា និងសេវាទូទាត់វិក្កយបត្រទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកស្វយ័តសៀមរាប។

មិនទាន់មានកម្មវិធី KB PRASAC Mobile មែនទេ? ទាញយកកម្មវិធីនេះពី App Store ឬ Play Store ហើយបើកគណនីឌីជីថលឥឡូវនេះបានដោយខ្លួនឯង ដោយមិនចាំបាច់ទៅអញ្ជើញទៅសាខានោះទេ ដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព និងលេខទូរស័ព្ទ បន្ទាប់មកលោកអ្នកអាចធ្វើការទូទាត់ថ្លៃទឹកភ្លើង និងប្រតិបត្តិការផ្សេងទៀតបានតាមតម្រូវការ។

អ្វីដែលកាន់តែពិសេសនោះ គឺលោកអ្នកនឹងទទួលបានអត្រាការប្រាក់រហូតដល់ ៤% ក្នុងមួយឆ្នាំសម្រាប់គណនីឌីជីថល។ លោកអ្នករក្សាសមតុល្យគណនីកាន់តែច្រើន ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់៕

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ https://www.kbprasacbank.com.kh