(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា កំពុងតែផ្តល់នូវ កម្មវិធី Service Care សម្រាប់ឆ្នាំ២០២៣នេះ ជូនដល់ទៅអតិថិជនរបស់ខ្លួន ជាមួយនឹងការប្រូម៉ូសិនអស្ចារ្យមិនធ្លាប់មានពីមុនមក រាល់ការជាវគ្រឿងបន្លាស់ នឹងបញ្ចុះតម្លៃរហូតដល់ទៅ៥០%។

ដោយសារតែផ្ទុះការគំាទ្រ កម្មវិធី Service Care របស់ ក្រុមហ៊ុន ខេ អិន អិន ពីសំណាក់អតិថិជនដែលកំពុងតែប្រើប្រាស់ផលិតផលអេស្កាវាទ័រ និងសាស័រម៉ាក ឌូសាន (DOOSAN) ទូទាំងប្រទេសកម្ពុជា និងដើម្បីផ្តល់ជូននូវការយកចិត្តទុកដាក់ ផ្តល់សេវាកម្មល្អ ក៏ដូចជាការត្រួតពិនិត្យក្នុងរដូវវស្សារនេះ ទើបក្រុមហ៊ុន ខេអិនអិន ផ្តល់ជូននូវកម្មវិធី Service Care ប្រចាំឆ្នាំ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២១ សីហា រហូតដល់ ២១ កញ្ញាឆ្នាំ ២០២៣ ក្នុងនោះដែរ រាល់ការជាវគ្រឿងបន្លាស់នឹងមានការបញ្ជុះតម្លៃរហូតដល់ទៅ៥០% ដែលមិនធ្លាប់មានពីមុនមក។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីដ៏ពិសេសនេះ ក្រុមការងារបច្ចេកទេសគ្រឿងចក្ររបស់ក្រុមហ៊ុន នឹងចុះបេសកម្មពិសេសទៅដល់ទីតាំងធ្វើការផ្ទាល់របស់អតិថិជនតែម្តង ក្នុងគោលបំណង ត្រួតពិនិត្យសុខភាពគ្រឿងចក្រ ព្រមទាំងបង្កើនការយល់ដឹងអំពីការប្រើប្រាស់គ្រឿងចក្រតាមបច្ចេកទេស និងវិធីសាស្ត្រថែទាំគ្រឿចក្រអោយមានប្រសិទ្ធិភាពខ្ពស់ ជូនដល់អតិថិជនទាំងអស់ និងជាពិសេសគឺតៃកុងគ្រឿងចក្រដែលជាអ្នកប្រើប្រាស់ផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រឈានមុខគេនៅកម្ពុជា ដោយឈរលើគោលដៅរួមមួយ ថានឹងប្រឹងប្រែងធ្វើយ៉ាងណា អោយអតិថិជន ទទួលបាននូវផលិតផលដែលមានគុណភាពល្អ និងការផ្តល់សេវាកម្មឲ្យបានល្អបំផុត។ ក្រុមហ៊ុនមានផ្គត់ផ្គង់គ្រឿងចក្រដូចជា អេស្កាវ៉ាទ័រ និង សាស័រ ម៉ាក DOOSAN ដែលជាម៉ាកយីហោលេខ១ នៅប្រទេសកូរ៉េ,ឡានបាញ់បេតុង Everdigm, រ៉ូឡូកិនបង្ហាប់ AMMANN ផលិតផលរបស់ប្រទេសអាល្លឺម៉ង់, និងចែកចាយផ្តាច់មុខប្រភេទអេលីវ៉ាទ័រ Forklift-DOOSAN, ឡានបែន SINOTRUK ( HOHAN), នីវ៉ាឡឺ កៀរដី SANY, គ្រឿងចក្រសម្រាប់ស្ទូច HSC Cranes,និងឡានបាញ់ទឹកផងដែរ ។

ជាចុងក្រោយតំណាងក្រុមហ៊ុនបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន ។ ជាពិសេសសូមថ្លែងអំណរអរគុណ ដល់ដៃគូរសហការទាំងអស់ ទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់៕

សម្រាប់ព័ត៌មានបន្ថែម៖ 𝟎𝟏𝟕 𝟕𝟏𝟑 𝟕𝟏𝟑
Facebook Page៖ https://www.facebook.com/knncambodiaofficial
Telegram៖ https://t.me/KNNCambodia
គេហទំព័រ៖ https://www.knncambodia.com/