(ភ្នំពេញ)៖ ក្រុមហ៊ុន អូស៊ីអាយស៊ី បានធ្វើការវិនិយោគជាទឹកប្រាក់ជាង ៨៥ លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសាងសង់ អគារ ពាណិជ្ជកម្ម នរាស្វ៊ែរ ក្រោមទិសដៅអភិវឌ្ឍកោះនរាទៅជាទីក្រុងរណបថ្មីមួយដែលប្រមូលផ្តុំទៅដោយ ពហុពាណិជ្ជកម្មជាតិ និងអន្តរជាតិ។ គម្រោងនេះ គឺជាគម្រោងអគារពាណិជ្ជកម្មដំបូងគេ ដែលបានចាប់ផ្តើមសាងសង់ និងចាប់ផ្តើមបើកលក់ចំនួន ១០អគារដំបូង ជាមួយការបញ្ចុះតម្លៃពិសេស ពីក្រុមហ៊ុនអូស៊ីអាយស៊ី។

គម្រោងនរាស្វ៊ែរបានអភិវឌ្ឍនៅលើផ្ទៃដីសរុបជាង ២១០០០ម៉ែត្រការ៉េ ស្ថិតនៅលើបណ្តោយមហាវិថីនរា ដែលជាចរន្តផ្លូវមួយ ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ និង ច្បារអំពៅតាមរយៈស្ពាននាគភ្លោះ និងឆ្ពោះទៅកាន់ទីក្រុងរណបកោះពេជ្រ តាមរយៈស្ពាន
ខែ្សកាបដែលមានប្រវែងប្រម៉ាណជាង ៦០០ម៉ែត្រ ធ្វើឲ្យមហាវីថីមួយនេះ មានចរាចរណ៍យ៉ាងមមាញឹកហើយក៏ជាមហាវិថី សំខាន់ទី ២សម្រាប់ជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។

គម្រោង នរាស្វ៊ែរ នឹងបែងចែកជាដំណាក់កាលនៃការលក់ ដោយដំណាក់កាលទី១ ក្រុមហ៊ុនចាប់ផ្តើមបើកលក់ប្រភេទ អគារពាណិជ្ជកម្មចំនួន១០អគារ និងដំណាក់កាលបន្ទាប់ក្រុមហ៊ុននឹងបន្តអភិវឌ្ឍផ្ទះអាជីវកម្មនិងដីឡូតិ៍សម្រាប់សាងសង់ អគារពាណិជ្ជកម្ម ឬ គេហដ្ឋានដ៏ប្រណិតជាប់មាត់ទន្លេ ដែលអតិថិជនមានសិទ្ធិជ្រើសរើសម៉ូដសំណង់តាមតម្រូវការ។

ក្រោមប្រសាសន៍របស់លោកស្រី រី ណាវី ប្រធាននាយកដ្ឋានផ្នែកលក់អចលទ្រព្យបានឱ្យដឹងថា «តាមផែនការណ៍ គម្រោងនរាស្វ៊ែរគ្រងនឹងបញ្ចប់ក្នុងដើមឆ្នាំ ២០២៤ ហើយសង្ឈឹមថាការអភិវឌ្ឍនេះនឹងទាក់ទាញចំណាប់អារម្មណ៍អ្នក វិនិយោគគិនជាតិនិង អន្តរជាតិកាន់តែច្រើនឡើង និងជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចជាតិបន្ថែមទៀត»។

លោកស្រីបាន បន្តទៀតថា «ទីក្រុងនរា កំពុងតែទាក់ទាញភ្ញៀវជាតិគ្រប់វ័យមកលំហែតាមសួនច្បារដងទន្លេមេគង្គហើយនេះ គឺជាចំណុច ល្អមួយដែលធ្វើឲ្យទីក្រុងរណបថ្មីមួយនេះ កាន់តែមានប្រជាបិយភាព និងភាពរីកម្រើនកាន់តែខ្លាំងឡើងផងដែរ»។

គម្រោង នរាស្វ៊ែរ មិនត្រឹមតែជា អគារពាណិជ្ជកម្មសម្រាប់តែប្រកបអាជីវកម្ម ឬបើកជាការិយាល័យតែប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកអាចស្នាក់នៅយ៉ាងមានផាសុកភាពជាមួយទេសភាពតាមដងទន្លេមេគង្គពីព្រោះការស្ថាបនានៃ គម្រោង អគារពាណិជ្ជកម្មនេះសាងសង់ជាស្តង់ដាដែលមានកម្ពស់់៦ជាន់ ដោយមានបំពាក់មកជាមួយនូវជណ្តើរយន្តប្រអប់ ចំណតរថយន្តឯកជនក្រោមដីអមមកជាមួយគ្រឿងបរិក្ខារទំនើបៗ ត្រូវទៅតាមយុគសម័យកាលនៃសតវត្ស ទី២១ ជាសម័យកាលដែលមានភាពជឿនលឿន និងមានប្រណិតភាព។

សូមទំនាក់ទំនង៖ 017 666 085, 017 666 130, 017 666 124