(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្របពេលនឹងការឡើងកាន់តំណែងនៃរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រុមហ៊ុនធានចាវ អេហ្គ្រីខលឆឺរ័ល ថេកណឡជី ឯ.ក ដែលមានប្រេនជីម៉ាក PANDA MAN បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន ដែលមានឈ្មោះ CHINA YUNTIANHUA និង CHINA XIANGFENG ក្នុងការនាំចូលជីគីមីលើកដំបូង បានចូលមកដល់កំពង់ផែប្រទេសកម្ពុជា ដោយផ្ទាល់ ដែលចេញដំណើរពីកំពង់ផែ Fangcheng ខេត្ត Guangxi ប្រទេសចិន ដោយវិធីដឹកជញ្ជូន តាមរយៈការប៉ាល់។

គោលបំណង ដើម្បីកាត់បន្ថយភាពខ្វះខាតផលិតផលជី នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដោយឡែកក៏បានរួមចំណែក ក្នុងការផ្តល់ជូនកសិករប្រទេសកម្ពុជា នូវផលិតផលជីដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ៕