(ភ្នំពេញ)៖ នយោបាយចំបងរបស់ក្រុមហ៊ុន ស៊ីភីអល (ខេមបូឌា) ឯ.ក ក្នុងគ្រុប ស៊ីភីអល ក្នុងការចូលមកបើកបម្រើសេវាកម្ម ផ្ដល់ភាពងាយស្រួល និងគ្រប់គ្រងហាង 7-Eleven ក្នុងព្រះរាជាណាចក្រកម្ពុជានេះ មិនត្រឹមតែផ្ដល់ជម្រើសដល់ប្រជាជននោះទេ តែបាន ចូលរួមជម្រុញសេដ្ឋកិច្ចរបស់ប្រទេស និងរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ផ្ដល់ចំណេះដឹង បទពិសោធន៍ ដើម្បីឲ្យអាជីវកម្ម 7-Eleven នៅកម្ពុជារីកធំធាត់បាន យូរអង្វែង ហើយជាអាជីវកម្មរបស់ប្រជាជនកម្ពុជា ដើម្បីប្រទេសកម្ពុជាយ៉ាងពិត ប្រាកដ។

ទាំងនេះជាដើមកំណើតរបស់ កម្មវិធីអាហារូបករណ៍ ដើម្បីព្រះរាជាណាចក្រកម្ពុជា (CP ALL Scholarship for Cambodia) ដើម្បីអភិវឌ្ឍន៍ធនធាមនុស្សក្នុងស្រុកឲ្យមាន ចំណេះដឹង មានសមត្ថភាពខាងផ្នែកគ្រប់គ្រងអាជីវកម្មសម័យថ្មី ដោយកម្មវិធីនេះត្រូវ បានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល ៥ឆ្នាំហើយ ដោយយោងតាមបាវចនា Giving and Sharing
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបានឧបត្ថម្ភថវិកាក្នុងការបែងចែកអាហារូបករណ៍របស់ Panyapiwat Instistue of Management (PIM) ស្ថាប័នអប់រំសម្រាប់សង្គមក្នុង CP All Group ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត វគ្គសិក្សា Modern Trade Business Management និង International Business ចំនួន ៧០អាហារូបករណ៍ ដោយរួមតម្លៃសរុបប្រចាំឆ្នាំគឺជាង ១៥០លានបាត ឲ្យដល់និស្សិតជនជាតិកម្ពុជា។ ពិសេសគឺ អាហារូបករណ៍នេះជាជំនួយឥតសំណង ដោយគ្មានលក្ខខណ្ឌចងនោះទេ។

ចំណុចពិសេសរបស់ការសិក្សានៅ PIM គឺប្រព័ន្ធ Work-Based Education ដើម្បីសាង និស្សិតដែលមានជំនាញ និងវិជ្ជាជីវៈខ្ពស់ ដោយការសិក្សាពីបទពិសោធន៍ពិត តាមរយៈ ការហ្វឹកហាត់ការងារក្នុងហាង 7-Eleven និងបណ្តាញអង្គភាពដ៏ឈានមុខផ្សេងៗរបស់ សាកលវិទ្យាល័យ រួមទាំងគ្រូដែលសុទ្ធតែមានបទពិសោធន៍ ជោគជ័យក្នុងពិភពជំនួញ ដែលនឹងចែករំលែកចំណេះដឹងដល់សិស្សក្នុងវគ្គសិក្សាតាំងពីដើមដល់ចប់។

ថៃ សីហា មួយក្នុងចំណោមនិស្សិតនៃកម្មវិធីអាហារូបករណ៍ ដើម្បីព្រះរាជាណាចក្រកម្ពុជា ជំនាន់ដំបូង (2019) មកពីខេត្តកោះកុង។ បច្ចុប្បន្ននេះធ្វើការ ជាមួយក្រុមហ៊ុន CP ALL Cambodia ក្នុងតំណែង Quality Store System Inspector បាននិយាយថា អាហារូបករណ៍របស់ក្រុមហ៊ុន CP ALL មិនត្រឹមតែគ្របដណ្តប់លើថ្លៃ សិក្សានោះទេ ប៉ុន្តែផ្គត់ផ្គង់ដល់ការចំណាយក្នុងការរស់នៅផងដែរ។ ស្របពេលតែមួយ នោះនៅបានទទួលចំណូលពីការទៅហ្វឹកហាត់ការងារទៀត ដែលពេលហ្វឹកហាត់ ការងារនោះបង្រៀនឲ្យគាត់ចេះគ្រប់គ្រងអារម្មណ៍ច្រើនជាងមុន។

ថៃ សីហា បន្តថា «តាំងចិត្តទុកហើយថានឹងធ្វើការជាមួយក្រុមហ៊ុន CP ALL។ ការងារដែលធ្វើ បច្ចុប្បន្ននេះ ជាការងារត្រួតពិនិត្យស្តង់ដាររបស់ហាងឲ្យបានតាមអ្វីដែលក្រុមហ៊ុន កំណត់។ មានថ្នាក់ដឹកនាំល្អ មានមិត្តរួមការងារល្អ អរគុណសម្រាប់ឱកាស និងការផ្ដល់ អាហារូបករណ៍ដល់រូបខ្ញុំ។ ខ្ញុំនឹងខិតខំធ្វើការងារឱ្យអស់ពីសមត្ថភាព ចង់រីកចម្រើន ទៅមុខជាមួយក្រុមហ៊ុន»។

ញំា ឧឋាន ជានិស្សិតដែលរៀនចប់ពីកម្មវិធី អាហារូបករណ៍ដើម្បី ព្រះរាជាណាចក្រកម្ពុជា ជំនាន់ដំបូង (2019) ដែលបានបញ្ចប់ការសិក្សាពីកម្មវិធី អន្តរជាតិ ហើយបានចូលធ្វើការជាមួយក្រុមហ៊ុន Makro (Cambodia) Company Limited ក្នុងតំណែងជា អ្នកគ្រប់គ្រងការអភិវឌ្ឍន៍អតិថិជន បានប្រាប់ថា រៀននៅ PIM បានធ្វើឲ្យមានមិត្តភក្កិមកពីប្រទេសជាច្រើន មានឱកាសបានធ្វើ Heckathon Project ។ ទោះបីរៀនបណ្ដើរ ហ្វឹកហាត់ការងារបណ្ដើរមានការហត់នឿយខ្លាំង តែការហ្វឹកហាត់ ការងារនៅហាង 7-Eleven បានទទួលចំណេះដឹងជាច្រើន អ្វីដែលសំខាន់ ហើយនៅតែ អាចយកមកប្រើប្រាស់បានដល់សព្វថ្ងៃនេះគឺ ការចេះបត់បែន និងអត់ធ្មត់បានល្អ។

ញំា ឧឋាន បានបន្តថា «ពេលចាប់ផ្ដើមធ្វើការនៅ ម៉ាក្រូ ត្រូវធ្វើការជាមួយទិន្នន័យជាច្រើន តែធ្លាប់រៀន Big Data មកហើយ ទើបមានឱកាសយកចំណេះដឹងមកប្រើប្រាស់។ ចង់អរគុណក្រុមហ៊ុន CP ALL ខ្លាំងណាស់ដែលបានផ្ដល់អាហារូបករណ៍នេះ។ ប្រសិនបើខ្ញុំត្រូវជ្រើសរើស ម្តងទៀត ខ្ញុំនៅតែជ្រើសរើសសិក្សានៅទីនេះ ដូច្នេះប្រសិនបើមានអ្នកចាប់អារម្មណ៍ ហើយកំពុងតែស្ទាក់ស្ទើរនោះ ចង់ឲ្យដាក់ពាក្យសុំចុះ»