(មេនឆេស្ទើ)៖ សមាជិកថ្មី Mason Mount អាចនឹងត្រូវអវត្តមាន ២ប្រកួតបន្ទាប់ជាមួយបិសាចក្រហម Manchester United ដ្បិតមានរបួសតិចតួចកាលពីចុងសប្តាហ៍មុន។

ខ្សែបម្រើអន្តរជាតិអង់គ្លេស វ័យ ២៤ឆ្នាំខាងលើនេះ ត្រូវបានដាក់ឲ្យចូលលេងទាំង ២ប្រកួតនៅ Premier League នាដើមរដូវកាលថ្មីឆ្នាំ២០២៣-២០២៤ ក្រោយផ្ទេរចេញពីក្លិបរួមលីគ តោខៀវ Chelsea នាអំឡុងខែមិថុនា ឆ្នាំ២០២៣ កន្លងទៅក្នុងតម្លៃខ្លួន ៥៥លានផោន។

បិសាចក្រហមបានបញ្ជាក់ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC ថា Mount អាចអវត្តរហូតដល់ចប់ប្រកួតពានអឺរ៉ុប Euro 2024 នាដើមខែក្រោយ បន្ទាប់ពីរូបគេបានរងរបួសនៅអំឡុងប្រកួតចាញ់ម្ចាស់ផ្ទះ Tottenham Hotspur ២ទល់នឹង០ កាលពីចុងសប្តាហ៍មុន នៅពេលក្រុមរបស់លោក Erik ten Hag ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Nottingham Forest នៅថ្ងៃសៅរ៍ មុនបន្តទៅជួបកាំភ្លើងធំ Arsenal នៅថ្ងៃទី០៣ ខែកញ្ញាផងដែរ។

បន្ថែមលើនេះ Mount ក៏ស្ថិតក្នុងភាពមន្ទិលផងដែរ ពេលអង់គ្លេសលេងជម្រុះ Euro 2024 ទល់នឹងអ៊ុយក្រែននាថ្ងៃទី០៩ ខែកញ្ញា៕