(ភ្នំពេញ)៖ Epson Projector Launch “Epson Ultra Laser Projectors”ទទួលយកនូវបទពិសោធន៍ថ្មីនៃពន្លឺជាមួយនឹងម៉ូឌែលចុងក្រោយបង្អស់របស់ Epson Laser Projectors ដែលទទួលបានការពេញនិយមបំផុតជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោករយៈពេ២២ឆ្នាំជាប់ៗគ្នា។

ជាក់ស្តែងនាព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ Epson ដែលជាក្រុមហ៊ុនមានបច្ចេកវិទ្យាឈានមុខគេបានរៀបចំកម្មវិធី “Epson Ultra Laser Projectors” ដោយបានបញ្ចេញនូវម៉ាស៊ីនបញ្ចាំងរូបភាពឡេស៊ែរស៊េរីថ្មី ចំនួន៣ប្រភេទរបស់ខ្លួននោះគឺ Epson ស៊េរី Epson High Brightness Projector , Interactive Short Throw Projector និង Home Cinema Projector ទៅក្នុងទីផ្សារកម្ពុជា។

ម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងប្រកបដោយប្រណិតភាព និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត។ កម្មវិធីនេះត្រូវបានរៀបចំឡើងនូវក្នុងសាលសន្តិបាត ប៉េងហួតហ្រ្គេនហល បឹងស្នោ ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាដៃគូរពាណិជ្ជកម្មយ៉ាងច្រើនកុះករ។

យោងតាមការលើកឡើងរបស់លោក Kanin Dhampiban-Udom ជាប្រធានផ្នែកគ្រប់គ្រងទីផ្សារ និងយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុន Epson ប្រចាំតំបន់ឥណ្ឌូចិន (Indochina) បានថ្លែងថា៖ «តាមរយៈការពង្រឹងអាជីវកម្ម និងយុទ្ធសាស្រ្ដទីផ្សារបានធ្វើឱ្យការលក់របស់ក្រុមហ៊ុនរក្សារបាននូវស្ថេរភាពល្អ ទោះបីជាពិភពលោកកំពុងជួបនូវវិបត្តសេដ្ឋកិច្ច ឬវិបត្តិកូវីដ១៩ យ៉ាងណាក្តី។ កត្តាទាំងអស់នេះ ជោគជយ័ទៅបានគឺដោយសារ ការចូលរួមចំណែក និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន និងក្រុមហ៊ុនដែលជាដៃគូរអាជីវកម្មដែលមានវត្តមាននៅក្នុងកម្មវិធីនេះ»

លោកសង្ឃឹមថា ក្រុមហ៊ុន EPSON នឹងបន្តពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួនតាមរយៈការបន្តរផ្តល់ជូននូវបច្ចេកវិទ្យាថ្មីៗ និងការបណ្តុះបណ្តាលក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដើម្បីក្លាយជាដៃគូ និងជាមិត្តភក្តិអាជីវកម្មដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

លោកស្រី Amy Kwa តំណាងឱ្យក្រុមហ៊ុន Epson Southeast Asia មកពីប្រទេសសិង្ហបុរី ជាប្រធានគ្រប់គ្រងផលិតផលប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានភាពជឿជាក់ថា៖ «តាមរយៈការដាក់សម្ភោធម៉ូឌែល Projector ទាំងបីប្រភេទនេះនឹងអាចសម្រួលដល់តម្រូវការប្រើប្រាស់ក្នុងការប្រជុំរបស់ក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំនៅក្នុងប្រទេសកម្ពុជា និងជាពិសេសសំរាប់ការកម្សាន្តនៅតាមគេហដ្ឋានរបស់អតិថិជនទាំងទូទៅ។ យើងនឹងខិតខំពង្រឹងរាល់គុណភាពផលិតផលរបស់ Epson និងបង្កើននិរន្តរភាពរបស់ខ្លួនជាបន្តទៀតតាមរយៈការធានាថាផលិតផលនឹងមានគុណភាពល្អជាងផលិតផលរបស់ដៃគូប្រកួតប្រជែង និងការផ្តល់ជូននូវសេវាកម្មក្រោយការលក់ដ៏ល្អឥតខ្ចោះពីដៃគូចែកចាយដែលមានកិច្ចសហការដ៏យូរអង្វែងរបស់យើង»

ការបញ្ចេញលក់ម៉ាស៊ីនបញ្ចាំងរូបភាពរបស់ក្រុមហ៊ុន Epson មានដូចខាងក្រោម៖

Epson High Performance Projector ម៉ូឌែល PU ស៊េរី ដែលជាជម្រើសដ៏ល្អបំផុតក្នុងការប្រើប្រាស់ក្នុងបន្ទប់សាលសន្តិបាតធំៗ ឬក្នុងសាលប្រជុំធំចាប់ពីទំហំ Screen ចាប់ពី ៥ម៉ែត្រឡើងទៅ។

ចំណែកឯប្រភេទ Short Throw Interactive Projector ម៉ូឌែល EB-770Fi ល្អបំផុតសម្រាប់គ្រឹះស្ថានអបរំ ដែលត្រូវការធ្វើបទបង្ហាញ តាមបែបឌីជីថល អន្តរកម្ម (Interactive Touch Screen) ឬត្រូវការកត់ចំណាំផ្សេង និងចង់រក្សាទុកបន្ទាប់ពីធ្វើបទបង្ហាញរួច។ លើសពីនេះទៅទៀត ម៉ាស៊ីនបញ្ចាំងរូប Epson អាចជួយដោះស្រាយជូនម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនសហគ្រិន ដែលមានបន្ទប់ប្រជុំតូចចង្អៀត និងចង់ម៉ាស៊ីនបញ្ចាំង រូបមានផ្ទាំងស្គីនធំ និងមានរូបភាពច្បាសល្អ HD។

ប្រភេទ Home Cinema Projector មានរូបរាងស្រាលល្មមនឹងបានបំពាក់ Android TV មកជាមួយដែលល្អបំផុតក្នុងការកម្សាន្តបែបគ្រួសារ និងការងារមានភាពងាយស្រួលយកតាមខ្លួន។

ក្រុមហ៊ុន Epson ជាក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ឈានមុខគេនៅលើពិភពលោកផ្តោតសំខាន់លើការទំនាក់ទំនងរវាងមនុស្ស និងឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់។

តាមរយះខ្សែចង្វាក់ផលិតកម្ម ចាប់ពីម៉ាស៊ីនព្រីន inkjet និងប្រព័ន្ធបោះពុម្ពឌីជីថល ហើយក៏បានបង្កើតម៉ាស៊ីនបញ្ចាំងរូបភាព បច្ចេកវិទ្យា 3LCD ជាមួយវែនតាឆ្លាតវៃ ប្រព័ន្ធសេនស័រ និងមនុស្សយន្តបម្រើក្នុងវិស័យឧស្សាហកម្ម។

ក្រុមហ៊ុនផ្តោតលើការពន្លឿនការបង្កើតថ្មី និងពង្រឹងការរំពឹងទុករបស់ផលិតផល inkjet, visual communications, ឧបករណ៍ Wearable និងមនុស្សយន្តផងដែរ។ EPSON មានវត្តមានជាច្រើនឆ្នាំមកហើយនៅក្នុងអាជីវកម្មបោះពុម្ព ហើយវត្តមានរៈពេលជិត២០ឆ្នាំ ក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ៕