(ភ្នំពេញ)៖ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ កំពុងជ្រើសរើសភ្នាក់ងារធានារ៉ាប់រងពេញម៉ោងរហូតដល់ចំនួន ៣០០នាក់នៅទូទាំងប្រទេស សម្រាប់អាជីពជាភ្នាក់ងារធានារ៉ាប់រងពេញម៉ោង ឬ Kiwami Dai-ichi Master Program។ ភ្នាក់ងារធានារ៉ាប់រងដែលបានជ្រើសរើសនឹងទទួលបានប្រាក់ខែគោលថេរមានឱកាសរកប្រាក់ចំណូលច្រើនជាង ៤០លានរៀលក្នុង រយៈពេលតែ៦ខែដំបូង និងទទួលបានការបណ្តុះបណ្តាលកម្រិតស្តង់ដារជប៉ុន។

លោក ពន្លឺ តុលា​ អគ្គនាយកប្រតិបត្តិ ​ក្រុមហ៊ុ​ន ដាយ អ៉ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនបំផុតមួយក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការយល់ដឹង និងការបង្កើនអត្រាភាគទានធានារ៉ាប់រងអាយុជីវិតក្នុងសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំក្នុងការបន្តវិនិយោគជាប្រចាំដើម្បីបង្កើនគុណភាពភ្នាក់ងារធានារ៉ាប់រង ដើម្បីបម្រើជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ និងរួមចំណែកជួយធានានិរន្តរភាពនៃ​វិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះនឹងត្រូវដឹកនាំដោយក្រុមអ្នកជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំរបស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ដែលបានជ្រើសរើសបណ្តុះណ្តាល និងអភិវឌ្ឍន៍សមត្ថភាពភ្នាក់ងារធានារ៉ាប់រងអាយុជីវិតជាង ៥ ០០០នាក់ ក្នុងអាជីពការងាររបស់ពួកគាត់។

លោក Yoshiyuki Inanobe នាយកនៃនាយកដ្ឋានប្រតិបត្តិការចែកចាយ បានកត់សម្គាល់ថា Òក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនអស់រយៈពេលជាង១២០ឆ្នាំជាប្រវត្តិសាស្ត្រ គុណភាព និងភ្នាក់ងារធានារ៉ាប់រងអាយុជីវិតដែលមានវិជ្ជាជីវៈខ្ពស់ គឺជាឌីអិនអេ (DNA) របស់យើង។ បច្ចុប្បន្ននេះយើងកំពុងផ្ដល់សេវាកម្មជូនដល់អតិថិជនជាង ១៥លាននាក់នៅក្នុងប្រទេសជប៉ុន។ យើងមានទំនុកចិត្តពេញលេញថា ក្រុមការងាររបស់យើងដែលមានជំនាញត្រឹមត្រូវ និងច្បាស់លាស់នឹងបង្កើតបណ្តាញភ្នាក់ងារធានារ៉ាប់រងអាយុជីវិតមួយដែលមានសមត្ថភាពខ្ពស់ដើម្បីផ្តល់ការប្រឹក្សា និងរៀបចំផែនការហិរញ្ញវត្ថុប្រកបដោយគុណភាពជូនដល់ប្រជាជនកម្ពុជាÓ។

ដើម្បីចុះឈ្មោះចូលរួមកម្មវិធីនេះសូមចុចលើតំណរភ្ជាប់នេះ៖ https://shorturl.at/BKRW0

ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជា និងទទួលបានពានរង្វាន់ជា Òក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា International Life Insurer of the Year - Cambodia) សម្រាប់ឆ្នាំ២០២៣ ពីកម្មវិធីដ៏ល្បីឈ្មោះមួយ Insurance Asia Awards 2023 នៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាហ្វ៍ កម្ពុជា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង ឬ DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង១២០ឆ្នាំជាប្រវត្តិសាស្ត្រ៕