(ភ្នំពេញ)៖ ពិតជាដូចពាក្យចាស់និយាយមែន ក្នុងគ្រោះមានលាភ។ ស្ត្រីម្នាក់ បាត់ក្រវិលពេជ្រតម្លៃ ៣ពាន់ដុល្លារ កើតទុក្ខរត់ទៅទិញ CAMBODIA BEER ៦កំប៉ុង ហើយបានឈ្នះលុយសុទ្ធ ២ម៉ឺនដុល្លារ។

ស្រី្តកំពូលសំណាងម្នាក់នោះ មានឈ្មោះថា លន់ ស៊ីណែត រស់នៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ប្រកបរបជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន។ លោកស្រីបានប្រាប់ឲ្យដឹងថា៖ «ខ្ញុំបានខ្ចប់ក្រវិលពេជ្រខ្ញុំក្នុងក្រដាសជូតមាត់ ហើយក៏ច្រលំដៃយកបោះចោល ខ្ញុំរកវិញមិនឃើញទាល់តែសោះ ក៏ខ្ញុំបាន​ទៅទិញ CAMBODIA BEER មកផឹកម្នាក់ឯង​»។ 

លោកស្រីបានបន្តទៀតថា៖ «គាស់កំប៉ុងដំបូងឃើញថាត្រូវរង្វាន់ តែមិនចាប់អារម្មណ៍ថាជា ២ម៉ឺនដុល្លារ ក៏មិនខ្វាយខ្វល់ពីវា ដល់ផឹកយូទៅចេះតែសម្លឹងមើលវា ហើយយកវាមកមើលហើយមើលទៀត ទើបដឹងថាជារង្វាន់ធំ ២ម៉ឺនដុល្លារ ខ្ញុំអរពេក ទូរសព្ទទៅក្រុមការងារ CAMBODIA BEER ទាំងយប់»។ 

អតិថិជនសំណាងមួយរូបនេះបានគិតទុកជាយូមកហើយថា បើមានលុយច្រើន នឹងយកលុយទៅជូនម៉ាក់ប៉ាខ្លះ ហើយយកចំណែកដែលសល់ទៅធ្វើទន់បន្តអាជីវកម្មរបស់គាត់ ឥលូវក្តីស្រមៃគាត់បានក្លាយជាការពិតហើយ៕ តើអ្នកណានឹងក្លាយជាអតិថិជនកំពូលសំណាងបន្ទាប់?

* ពិសាដោយការទទួលខុសត្រូវ