(ភ្នំពេញ)៖ អបអរសារទ ក្រុមបាល់ទាត់ភ្នំពេញក្រោន (តំណាងកម្ពុជា) បានទម្លាក់ក្រុម Young Elephants FC (តំណាងឡាវ) ក្នុងលទ្ធផល ៣-០ បន្ទាប់ពីបានធ្វើការប្រកួតប្រជែងគ្នាក្នុងវគ្គជម្រុះបឋម (Preliminary Stage) នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ី AFC Cup 2023 ដែលធ្វើឡើងនាកីឡាដ្ឋាន Smart RSN នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

សូមបញ្ជាក់ផងថា តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមភ្នំពេញក្រោន តំណាងប្រទេសកម្ពុជ នឹងឡើងទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី បន្តប្រជែងគ្នានៅវគ្គ (Play-Off Stage) ដែលការប្រកួតធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ដើម្បីដណ្ដើមកៅអីវគ្គចែកពូល (Group Stage) នៃពានរង្វាន់កម្រិតទី២ បរចាំទ្វីបអាស៊ី AFC Cup 2023៕