(ស៊ីដនី)៖ ផ្លូវការវគ្គផ្តាច់ព្រ័ត្រប្រជែងដណ្តើមពានរង្វាន់បាល់ទាត់ផ្នែកស្រ្តីពិភពលោក Women’s World Cup 2023 លើកទី៩ ជាការជួបគ្នារវាងក្រុមស្ត្រីអង់គ្លេស ប៉ះអេស្ប៉ាញ បន្ទាប់ពីអង់គ្លេស បានទម្លាក់ម្ចាស់ផ្ទះអូស្ត្រាលី លទ្ធផល ៣-១ ពីក្នុងវគ្គ ៤ក្រុមធ្វើឡើងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

តាមរយៈលទ្ធផលនេះ ម្ចាស់ផ្ទះអូស្ត្រាលី នៅមានឱកាសតែការដណ្តើមយកលេខ៣ ដោយប៉ះជាមួយស្ត្រីស៊ុយអែត ខណៈជំនួបដណ្តើមពានរវាងអង់គ្លេស ប៉ះអេស្ប៉ាញ ក៏ធ្វើការប្រកួតនៅថ្ងៃទី២០ ខែសីហា នាចុងសប្តាហ៍នេះដូចគ្នា៕