(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់អតិថិជន ដែលមានបំណងស្វែងរកប្រភេទរថយន្ត SUV គុណភាពខ្ពស់ ឥលូវនេះក្រុមហ៊ុន Chevrolet Cambodia នឹងរៀបចំការដាក់តាំងបង្ហាញរថយន្តរបស់សហរដ្ឋអាមេរិច ចំនួន ៥ម៉ូឌែល ដែលមានដូចជា៖ Chevrolet Trax, Chevrolet Equinox, Chevrolet Tracker, Chevrolet Suburban ដែលសុទ្ធសឹងជារថយន្តកំពុងទទួលបានការពេញនិយម និងលក់ដាច់គួរឲ្យកត់សម្គាល់នៅក្នុងទីផ្សារកម្ពុជា។

ការតាំងបង្ហាញនេះ នឹងធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចំនួន ២ថ្ងៃគឺ ថ្ងៃទី១៩-២០ខែសីហា។ រថយន្តទាំងអស់នេះ មានការរចនារូបរាងទាក់ភ្នែក បំពាក់ប្រព័ន្ធសុវត្ថិភាពដើម្បីការពារអ្នកបើកបរនិងអ្នករួមដំណើរបានយ៉ាងល្អបំផុត ជាពិសេសគឺបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះទៅទៀត រថយន្តមានបរិក្ខារទាន់សម័យ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់អាមេរិចដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែស៊ីវីល័យ និងលេចធ្លោក្នុងសង្គម។

មិនត្រឹមតែជាយីហោល្បី នៅអាមេរិចនោះទេ តែរថយន្តដែលក្រុមហ៊ុន Chevrolet Cambodia នឹងធ្វើការតាំងបង្ហាញនេះ ក៏ទទួលបានចំណាត់ថ្នាក់ 5-Stars ពីកម្មវិធីនៃការវាយតម្លៃលើប្រព័ន្ធសុវត្ថិភាពនៅអាមេរិច ដែលធ្វើឲ្យអតិថិជនដែលជាវរថយន្តពីក្រុមហ៊ុន Chevrolet ទទួលបានទំនុកចិត្តខ្ពស់លើការបើកបរ ផ្តល់នូវសុវត្ថិភាពនិងផាសុកភាពសម្រាប់ការធ្វើដំណើរមិនថាទីជិត ឬឆ្ងាយ។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏កំពុងមានប្រូម៉ូសិនបញ្ចុះតម្លៃ រួមទាំងការផ្តល់ជូនពិសេសៗជាច្រើនដែលកាន់តែចំណេញសម្រាប់លោកអ្នក។

ដូច្នេះបើលោកអ្នក មានចំណាប់អារម្មណ៍ និងចង់ដឹងព័ត៌មានបន្ថែមពីម៉ូដែលរថយន្តស៊េរីទំនើបៗទាំង៥ខាងលើ លោកអ្នកអាចមកសាកសួរព័ត៍មាន និងចូលរួមផ្ទាល់បាន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅពេលតាំងបង្ហាញ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ជាង ២៨០លានដុល្លារសាងសង់។ ផ្សារទំនើបខ្នាតអន្តរជាតិមួយនេះ ក៏មានផ្ដល់ជូននូវសេវាកម្មពិសេសៗជាច្រើនសម្រាប់បំពេញតម្រូវការដៃគូអាជីវកម្មរបស់ខ្លួនដូចជាទីតាំងសម្រាប់រៀបចំកម្មវិធីនិងការតាំងបង្ហាញនានា, ទីតាំងហាងសម្រាប់ជួលនិងការតាំងបង្ហាញនូវម៉ាកយីហោក្រុមហ៊ុននៅក្នុងផ្ទាំង LED ការប្រឹក្សាផ្នែកទីផ្សារ និងប្រូម៉ូតលើបណ្ដាញសង្គមនាៗ៕

ទំនាក់ទំនងព័ត៌មានបន្ថែមពីម៉ូដែលស៊េរីរថយន្តទំនើបៗខាងលើ៖

* សម្រាប់ព័ត៌មានបន្ថែម៖ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 / 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖
* ការិយាល័យលក់៖ អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៊ីមែល៖ [email protected]
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
* លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
* តេលេក្រាម ជីប ម៉ុង រីថែល៖ https://t.me/Chipmongretails