(ឡុងដ៏)៖ ខ្សែការពារអន្តរជាតិអេស្ប៉ាញ Aymeric Laporte ត្រូវបានរបាយការណ៍ឲ្យដឹងថា កំពុងធ្វើការចាកចេញពីក្លិប Manchester City បន្ទាប់ក្លិបរហ្សនាមមេឃខៀវ បានទទួលយកសំណើរពីក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr ដោយមិនបានបង្ហាញ។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

បុរសវ័យ ២២ឆ្នាំ Laporte បានលេង ៤៣ប្រកួតនៅរដូវកាល២០២១-២២ ប៉ុន្តែគ្រូបង្វឹកលោក Pep Guardiola បានងាកទៅជម្រើសយកខ្សែការពារ Manuel Akanji និង Nathan Ake វិញនៅអំឡុងពេលដែលពួកគេបានឈ្នះពាន ៣ ក្នុងមួយរដូវកាល ខណៈក្លិប Man City បានចំណាយទឹកប្រាក់តម្លៃ ៧៧លានផោន នាំយកខ្សែការពារវ័យ ២១ឆ្នាំ Josko Gvardiol នារដូវក្តៅនេះ។

ខណៈរូបគេត្រូវបានក្លិបមេឃខៀវ Man City នាំមកលីគអង់គ្លេស ក្នុងតម្លៃប្រមាណ ៥៧លានផោនកាលឆ្នាំ២០១៨ ផ្ទេរពីក្លិប Athletic Bilbao ដែលតម្លៃកំណត់ត្រារបស់ក្លិបផងដែរ នាមជាខ្សែការពារម្នាក់រួមចំណែកជួយក្លិបមេឃខៀវ ឈ្នះពានរង្វាន់លីគកំពូល Premier League បានចំនួន ៥លើក ក្នុងរយៈពេលដែលរូបគេលេង ៧រដូវកាលមកនេះ ជាមួយនឹងរដូវកាល២០១៨-១៩ បានបង្ហាញខ្លួនដល់ទៅ ៥១លើកគ្រប់កម្មវិធីប្រកួតជាមួយក្លិប។

តាមរយៈសំណើររបស់ក្លិប Al-Nassr នោះមានន័យថា Laporte អាចចូលរួមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic និង Alex Telles នេះផងដែរ៕