(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ នឹងឈានចូលសប្តាហ៍ទី៣ ដោយមានក្រុមចំនួន ១០ចូលរួមប្រកួត ខណៈព្រះខ័នរាជស្វាយ ត្រូវបើកទ្ចារស្វាគមន៍ក្រុមភ្ញៀវណាហ្គា ដណ្តើមយក ៣ពិន្ទុចុងសប្តាហ៍នេះផងដែរ។

គួររំលឹកថា ស្វាយរៀង កាលពីសប្តាហ៍ទី២ កន្លងទៅបានយកឈ្នះក្រុមភ្ញៀវភ្នំពេញក្រោន ក្នុងលទ្ធផល ២-១ កាលពីថ្ងៃសុក្រ ទី១១ ខែសីហា និងមាន ៦ពិន្ទុឈរនៅលេខ២ ស្មើក្រុមវិសាខា
ចំណែកឯគូប្រជែងណាហ្គាវិញ កាលពីសប្តាហ៍ទី២​ បានលេងចាញ់ក្រុមភ្ញៀវវិសាខា ក្នុងលទ្ធផល ៤-១ និងមាន ៣ពិន្ទុ ស្មើក្រុមបឹងកេត, ភ្នំពេញក្រោន, ព្រៃវែង និង ISI ​​ដង្កោសែនជ័យ ឈរនៅចំណាត់ថ្នាក់លេខ៦។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ រួមមាន៖
១៖ អង្គរថាយហ្គឺរ Vs គិរីវង់សុខសែនជ័យ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២០ ខែសីហា វិញរួមមាន៖
១៖ ព្រៃវែង Vs បឹងកេត
២៖ ព្រះខ័នរាជស្វាយរៀង Vs ណាហ្គា
៣៖ វិសាខា Vs ISI​​ដង្កោសែនជ័យ៕