(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលមានទីតាំងនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ដែលបង្កើតឡើងដោយកូនខ្មែរ វិនិយោគ ចំណាយថវិការហូតជាង៨០លានដុល្លារ មានការរចនាដ៏ប្រណីត ទីតាំងធំទូលាយ ផាសុកភាពខ្ពស់ ពោរពេញទៅដោយសេវាកម្ម និងផលិតផល ភោជនីយដ្ឋាន ក្នុងស្រុក និងក្រៅស្រុក។

ផ្សារទំនើបកណ្តាលក្រុងមួយនេះ ជាទីតាំងទាក់ទាញអតិថិជនគ្រប់វ័យ គ្រប់វណ្ណៈ ឱ្យមកលេងកម្សាន្ត ដើរទិញទំនិញ មិនត្រឹមតែមានភោជនីយដ្ឋាន កន្លែងកម្សាន្ត លក់ផលិតផល ចំណីអាហារ គ្រឿងសម្អាង និងកន្លែងអប់រំប៉ុណ្ណោះទេ តែឥឡូវនេះ គ្រាន់តែមកដើរកម្សាន្តទិញទំនិញក៏ទទួលបាននូវរង្វាន់ និងកាដូយ៉ាងសម្បូរបែបជាមួយ «ព្រឹត្តិការណ៍ណូរ៉ូអស្ចារ្យ»

«ព្រឹត្តិការណ៍ណូរ៉ូអស្ចារ្យ» នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ផ្តល់ជូនកាន់តែសម្បើមដល់អតិថិជនដែល៖

*ចំណាយពី ៦០ដុល្លារ ឡើងទៅទទួលបានប័ណ្ណបញ្ចុះតម្លៃពិសេសពីផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ២សន្លឹក

*ចំណាយពី ១០០ដុល្លារ ឡើងទៅទទួលបាន Voucher Booklet (សៀវភៅបញ្ចុះតម្លៃ) ១ក្បាល

*ចំណាយពី ១៥០ដុល្លារ ឡើងទៅទទួលបានកាដូពិសេសថែមទៀតផង។

«ព្រឹត្តិការណ៍ណូរ៉ូ អស្ចារ្យ» នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ខែសីហា រហូតដល់ថ្ងៃទី៣១ ខែតុលា  ឆ្នាំ២០២៣។ លើសពីនេះទៅទៀត ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ក៏នឹងមាន កម្មវិធីបន្តបន្ទាប់ជាច្រើន បើចង់ដឹងកាន់តែច្បាស់កុំភ្លេចតាមដានហ្វេសបុកផេកផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ទាំងអស់គ្នា។

ក្រៅពីការផ្តល់ជូន «ព្រឹត្តិការណ៍ណូរ៉ូ អស្ចារ្យ» ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល តែងតែមាន ផ្តល់ជូនអតិថិជន នូវកម្មវិធី Happy PayDay  ជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់ ២៥% ក្នុងហាងធំៗមួយចំនួន និងជាពិសេសដោយគ្រាន់តែចំណាយអស់ ១០ដុល្លារឡើងទៅ លោកអ្នកអាចប្ដូរវិក័យបត្រដើម្បីបង្វិលកងយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់៕

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៉ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាងនៅក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ៖
- លេខទូរស័ព្ទ៖ 067 666 248
- តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails
- ហ្វេសបុកផេកផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល: https://www.facebook.com/ChipMongNoro