(បរទេស)៖ សមាជិកនៃក្រុម K-pop BTS បច្ចុប្បន្នកំពុងធ្វើការងារសិល្បៈរបស់ពួកគេរៀងៗខ្លួន មិនបានជួបជុំជាក្រុមដូចមុនឡើយ ព្រោះតែសមាជិកខ្លះត្រូវបំពេញកាតព្វកិច្ចយោធា។ ក្រុមនេះក៏ត្រូវបានគេសន្និដ្ឋានថា អាចជួបជុំគ្នាជាក្រុមឡើងវិញ នៅអំឡុងឆ្នាំ២០២៥ បន្ទាប់ពីសមាជិកទាំងអស់បញ្ចប់ភារកិច្ចយោធា។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ខណៈដែលសមាជិកមួយចំនួនផ្តោតលើគម្រោងទោលនោះ គឺមានសមាជិកផ្សេងទៀត ដែលយល់កំណត់អាយុកំពុងតែបំពេញកាតព្វកិច្ចយោធា។ នៅក្នុងការសន្ទនាមួយជាមួយមិត្តរួមក្រុម Suga, លោក RM បានប្រាប់អ្នកគាំទ្រ ឬ ARMY ជាច្រើននៅទូទាំងពិភពលោកចង់ឱ្យសមាជិកក្រុមទាំង៧នាក់ជួបជុំគ្នានិងសម្តែងម្តងទៀត។ លោកបានបន្តថា «ប៉ុន្តែខណៈដែលខ្ញុំកំពុងធ្វើការ លើគម្រោងទោលរបស់ខ្ញុំ ខ្ញុំនៅតែគិតបែបនេះថាគឺដូចជា វិស្សមកាលមួយអ៉ីចឹង»។ RM បានទទូចថា «យើងនឹងរួមគ្នាម្តងទៀត ហើយវានឹងមាននៅឆ្នាំ២០២៥»

គួរជម្រាបថា RM គឺជាសមាជិកទី៣ហើយរបស់ BTS ដែលបានចាប់ផ្ដើមចូលបំពេញកាតព្វកិច្ចយោធា បន្ទាប់ពីសមាជិក J-Hope (ជេហូប) បានចាប់ផ្ដើមកាលពីខែមេសា ហើយសមាជិកអាយុច្រើនជាងគេប្រចាំក្រុមគឺ Jin បានចាប់ផ្ដើមចូលកាលពីខែធ្នូ ឆ្នាំមុន៕