(ភ្នំពេញ)៖ សាប៊ូ Ora ធុងផ្តល់សំណាងដោយដាក់រង្វាន់ភាគច្រើនក្នុងធុងសាប៉ូតែម្តង បើកភ្លាម បានភ្លាម និងរង្វាន់ធំរួមមាន៖ មាស និងម៉ូតូហុងដាឌ្រីម ២០២៣ ដាក់ជាសន្លឹកបណ្ណឈ្នះរង្វាន់។ ចំណែករង្វាន់រសុបមានរហូតដល់ជាង ២០០លានរៀល។

ការដាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីឱ្យបងៗស្ត្រីមេផ្ទះទទួលបានរបស់របរប្រើប្រាស់ឥតគិតថ្លៃភ្លាមៗ។ នេះបើតាមការឱ្យដឹងពីសាប៊ូ Ora។ ដូច្នេះ បងៗស្ត្រីមេផ្ទះនឹងប្រទះឃើញរង្វាន់ជារបស់របរប្រើប្រាស់ផ្សេងៗជាក់ជាមិនខាន ហើយបើមានសំណាងធំ អាចត្រូវរង្វាន់មាស ឬរង្វាន់ម៉ូតូហុងដាឌ្រីម ២០២៣ ពេលទិញសាប៊ូ Ora ធុងយកទៅប្រើប្រាស់។

ស្ត្រីមេផ្ទះជាច្រើនធ្លាប់ពិបាកចិត្តរាល់ពេលបោកគក់ខោអាចម្តងៗ ដោយសារបញ្ហាសាប៊ូកាត់ដៃ ប៉ុន្តែ ក្រោយងាកមកប្រើប្រាស់សាប៊ូ Ora ស្ត្រីមេផ្ទះក៏លែងពិបាកជួបបញ្ហាសាប៊ូកាត់ដៃ ពីព្រោះសាប៊ូ Ora មិនត្រឹមតែសម្អាតសម្លៀកបំពាក់បានលឿនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមិនធ្វើឱ្យប៉ះពាល់ដល់ស្បែកដៃ និងជួយឱ្យស្បែកដៃនៅទន់ល្មឿយ។

ព្រោះគុណភាពដ៏ពិសេសមិនកាត់ដៃ ធ្វើឱ្យអតិថិជនជាច្រើនបែរមកគាំទ្រសាប៊ូ Ora ​ទូទាំងប្រទេស។ សាប៊ូ Ora ល្អទាំងប្រើ ហើយអ្វីដែលកាន់តែពិសសមានទាំងរង្វាន់។ សាប៊ូ Ora ដែលមានរូបបិទថ្មី និងចាស់ គឺផ្តល់ទាំងរង្វាន់ធំ និងរង្វាន់តូចទៅកាន់អតិថិជនដូចគ្នា៕