(ឡុងដ៍)៖ ក្លិប Arsenal បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងខ្ចីជើងអ្នកចាំទីសញ្ជាតិអេស្ប៉ាញ David Raya រយៈពេល ១រដូវកាល ផ្ទេរមកពីក្លិប Brentford ជាមួយនឹងជម្រើសផ្លាស់ទៅលេងជាអចិន្ត្រៃយ៍។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

Raya មានវ័យ ២៧ឆ្នាំរូបនេះ នឹងពាក់អាវលេខ២២ នៅក្លិប Arsenal ខណៈក្លិបមានអ្នកចាំទីម្នាក់ទៀត គឺកីឡាករសញ្ជាតិអង់គ្លេស Aaron Ramsdale។

Raya បានការពារបាល់មិនឲ្យចូលទីសោះ ក្នុង ១១ប្រកួត នៅលីគ Premier League កាលពីរដូវកាលមុន ខណៈក្លិប Brentford បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩។

បើតាមសម្តីនាយកផ្នែកកីឡាក្លិប Arsenal លោក Edu Gaspar បានលើកឡើងថា «David គឺជាអ្នកចាំទីដែលមានគុណភាពខ្ពស់ ដែលមានទម្រង់លេងកម្រិតខ្ពស់ កាលនៅជាមួយនឹងក្លិប Brentford»