(ភ្នំពេញ)៖ ក្រុមការងារគុនខ្មែរ (KKIF) បានធ្វើការប្រគល់ថវិកាដែលបានចំណាយលើការសាងសង់ទីកន្លែងហ្វឹកហាត់ជូន(ក្លឹប ស សីគុនខ្មែរ )រួចរាល់ហើយ បន្ទាប់ពីធ្វើការសាងនោះត្រូវបានបញ្ចប់ជាស្ថាពរ ក្រោយពេលរោងហ្វឹកហាត់ដែលទ្រុឌទ្រោមនោះ ត្រូវបានកសាងហើយ ១០០ភាគរយ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣។

លោកឧកញា ស្រី ចាន់ថន ជាប្រធានក្លិប (KKIF) បានឲ្យដឹងផងដែរថា ទោះបីជាការឧបត្ថម្ភនេះ មិនច្រើនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាកសម្រាប់ក្លឹប បានមួយកម្រិតផងដែរហើយសង្ឃឹមថាប្អូនៗ កីឡាករប្រដាល់ ខំព្យាយាមហ្វឹកហាត់បន្ថែម ដើម្បីមុខមាត់គុនខ្មែររបស់យើងទាំងអស់គ្នា, ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ស្រី ចាន់ថន៕