(សៀមរាប)៖ ក្រុមការងារសម្អាតបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ បានចុះកាត់ស្មៅនៅកសិន្ធុមុខប្រាសាទអង្គរវត្ត ដែលជាការងារប្រចាំថ្ងៃរបស់ពួកគេ ដោយចល័តពីទីតាំងមួយទៅមួយ ដើម្បីបរិស្ថានអង្គរមានសោភ័ណភាពស្រស់បំព្រង។ ដ្បិតរដូវវស្សាស្មៅឆាប់ដុះវែងបន្ដិចពិតមែន តែក្រុមការងារសម្អាតនៅតែប្រឹងប្រែងចុះកាត់ដកដោយមិនឱ្យស្ដុកពេកនោះទេ៕