(ភ្នំពេញ)៖ ប៊ូសស្ត្រងជួយប្រដាល់គុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន។ Boostrong Kun Khmer All Star ជាព្រឹត្តិការណ៍ ដែលចារជាប្រវត្តិសាស្រ្ត ប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោដំបូងគេបង្អស់មិនធ្លាប់មានពីមុនមក សម្រាប់ប្រដាល់គុនខ្មែរ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយកីឡាករគុនខ្មែរ ៤រូប ជាប់ជាបេក្ខភាព។

ចំណែកឯលក្ខខណ្ឌនៃការដាក់ឡានឱ្យប្រកួតយកពីប៊ូសស្ត្រង គឺធ្វើតាមការបោះឆ្នោតជាសារគាំទ្រតាមរយៈ Comment លេខសម្គាល់ក្នុងផេកប៊ូសស្ត្រង និងសារ SMS។ ដូចនេះ កីឡាករជាបេក្ខភាព ត្រូវតែខិតខំប្រកួតប្រើក្បាច់គុនខ្មែរឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ដើម្បីទទួលបានសារគាំទ្រពីមហាជនច្រើនជាងគេនឹងក្លាយជាម្ចាស់ឡានប៊ូសស្ត្រង។ ចូលរួមបោះឆ្នោតគាំទ្រ កីឡាករគុនខ្មែរទាំងអស់គ្នា ពីព្រោះសារគាំទ្ររបស់លោកអ្នកនឹងជួយឱ្យកីឡាករគុនខ្មែរឈ្នះឡានពីប៊ូសស្ត្រង។

លក្ខខណ្ឌ៖ តម្រូវឱ្យអ្នកគាំទ្រទាំងអស់ Comment គាំទ្រកីឡាករដែលខ្លួនពេញចិត្តបានតែម្នាក់គត់ ដោយសរសេរថា «Boostrong ឆ្ងាញ់ ចិត្តល្អ + (លេខសម្គាល់កីឡាករ A ឬ B ឬ C ឬ D)» តាមរយៈ Facebook (https://www.facebook.com/photo/?fbid=666731178828559&set=a.475221034646242) ឬតាមសារ SMS មកលេខ 096 6655 053។

សូមបញ្ជាក់៖

១៖ កីឡាករត្រូវតែប្រកួតឈ្នះគូប្រកួត ដោយវាយឱ្យអស់ពីសមត្ថភាពដើម្បីទាក់ទាញសារគាំទ្រ
២៖ កីឡាករដែលទទួលបានសារគាំទ្រច្រើនជាងគេនឹងក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្ត្រង
៣​៖ លេខសម្គាល់កីឡាករ៖
* កីឡាករ រឿង សោភ័ណ្ឌ លេខសម្គាល់ «Boostrong ឆ្ងាញ់ A»
* កីឡាករ ពេជ្រ សម្បត្តិ លេខសម្គាល់ «Boostrong ចិត្តល្អ B»
* កីឡាករ អេលីត សាន់ លេខសម្គាល់ «Boostrong ឆ្ងាញ់ C»
* កីឡាករ ម៉ានូ សិល្បៈ លេខសម្គាល់ «Boostrong ចិត្តល្អ D»។

ចាប់ផ្ដើមទទួលសារគាំទ្រពីថ្ងៃនេះតទៅ រហូតដល់បញ្ចប់ការប្រកួតកីឡាករទាំង ៤គូ៕