(ភ្នំពេញ)៖​ LM CAR ដែលប្រជាជនកម្ពុជាស្គាល់ថាជា App ហៅតាក់ស៉ីបែបប្រណីត មានរថយន្តគ្រប់ធុន និង ជាដៃគូរដឹកជញ្ជូនផ្លូវការក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ SEAGAMES លើកទី៣២ នៅកម្ពុជា នៅថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២៣នេះ​ បានប្រកាសផ្លាស់ប្ដូរឈ្មោះប្ដូរយីហោទៅជា Move-By LM CAR វិញ។

ការផ្លាស់ប្ដូរនេះបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់ក្រុមហ៊ុន​ ក្នុងការឈានជើងចាប់ចំណែកទីផ្សារកាន់តែធំ ផ្ដល់សេវាដឹកជញ្ជូន ធ្វើដំណើរកាន់តែសម្បូរបែប សឹងគ្រប់ប្រភេទនៃយានជំនិះ នៅលើផ្លេតហ្វមរបស់ខ្លួន បន្ថែមពីនេះ Move-By LM CAR ក៏នឹងប្រឹងប្រែងកសាង ព្រមទាំងផ្ដល់នូវគុណភាពនៃការធ្វើដំណើរ រួមទាំងនាំយកនូវផលិតផល សេវាកម្មកាន់តែប្រសើរចូលមកក្នុងជីវិតរបស់អតិថិជន។

បើតាមលោក Perry Zheng នាយកប្រតិបត្តិក្រុមហ៊ុន Move Innovation Group ដែលជាក្រុមហ៊ុនមេរបស់ Move-By LM CAR បានមានប្រសាសន៍ថា​ MOVE មិនមែនគ្រាន់តែជា App ហៅឡានជិះនោះទេ ដោយមានជម្រើសនៃយានជំនិះច្រើន សម្រាប់គ្រប់ប្រភេទអតិថិជន មិនថាកម្រិតថវិការ កម្រិតមធ្យម ឬកម្រិតប្រណីតភាពនោះទេ ជាមួយនឹងសេវាកម្មដូចជា ហៅកង់បី ហៅឡានចាប់ពីឡានទូរទៅ ទៅកម្រិត Luxury ឬ បែបឯកជន និង សេវាកម្មបែប Premium ជាច្រើនទៀត មាននៅក្នុង App តែមួយ ជាមួយនឹងជម្រើសនៃការទូទាត់សាច់ប្រាក់ដ៏សម្បូរបែប ដូចជាការទូទាត់ជាសាច់ប្រាក់ (CASH), Credit Card, Alipay, ABA Pay, Huion e Pay, Wechat Pay, ACLEDA និង WING Payជាដើម។

ជាមួយ MOVE អ្នកប្រើប្រាស់មិនត្រូវការផ្លាស់ប្ដូររវាង App ផ្សេងគ្នា និងទៅស្វែងរកក្នុងអ៊ីនធឺណេត ដើម្បីរៀបចំការធ្វើដំណើររបស់ពួកគេនោះទេ ដោយអ្វីៗអាចធ្វើទៅបានដោយប្រើប្រាស់នៅលើផ្លេតហ្វមរបស់យើងដែលអាយស្រួលប្រើប្រាស់មែនទែន។

បន្ថែមពីលើនេះទៀត លោកលើកឡើងថា​ ពួកយើងប្ដេជ្ញាចិត្តក្នុងការបំពេញចន្លោះនៅក្នុងទីផ្សារ ហើយជឿជាក់ថា ប្រទេសកំពុងអភិវឌ្ឍជាច្រើនក៏កំពុងរង់ចាំការឈានចូលទីផ្សាររបស់យើងផងដែរ។ ជាមួយគ្នានេះដែរយើងនឹងធ្វើការរួមគ្នាលើវិថីនៃការអភិវឌ្ឍដើម្បីលើកកម្ពស់ គុណភាពរស់នៅរបស់មនុស្ស និង បង្កើតឱកាសការងារឱ្យបានកាន់តែច្រើន។

គូសបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរឈ្មោះថ្មីនេះ ធ្វើឡើងក្រោយ LM CAR ត្រូវបានទិញយកដោយក្រុមហ៊ុនសម្ព័ន្ធដ៏ធំមួយរបស់សិង្ហបុរី ដែលត្រូវបានគេមើលឃើញថា ជាសក្ដានុពលថ្មីសម្រាប់គម្រូអាជីវកម្មហៅយាន្តជំនិះនៅកម្ពុជា។ Move Innovation Group នឹងជួយជម្រុញយីហោថ្មីនេះឈានទៅជំពូកថ្មីមួយទៀត និងពង្រីកម៉ូដែលអាជីវកម្មនេះទៅកាន់បណ្ដារប្រទេសផ្សេងទៀតនៅអាស៉ីអាគ្នេយ៍។

ជាមួយនឹងបទពិសោធន៍សេវាកម្ម រាប់លានជើង និងជួយដោះស្រាយបញ្ហាធ្វើដំណើរដល់សហគ្រាសច្រើនជាង ១០០ នៅកម្ពុជា ក្រុមហ៊ុនសម្ព័ន្ធធំរបស់ MOVE មានការប៉ងប្រថ្នា ប្រកបដោយទំនុកចិត្តក្នុងការផ្ដល់ជម្រើសក្នុងការធ្វើដំណើរប្រកបដោយចីរភាព ជួយដល់បរិស្ថានទៅកាន់ប្រទេសដទៃទៀតផងដែរ។

សូមបញ្ជាក់ដែរថា​ សំរាប់សមាជិកថ្មីរាល់ពេលធ្វើការចុះឈ្មោះអេបថ្មី Move-By LM CAR នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃរហូតដល់១០០ដុល្លា ដែលក្នុងលោកអ្នកអាចប្រើប្រាស់តុតុក៏បាន ជាប្រភេទយាន្តជំនិះផ្សេងៗទៀតដែលមានក្នុងផ្លេតហ្វមរបស់ Move។ សំរាប់សមាជិករបស់LM CAR លោកអ្នកគ្រាន់តែធ្វើការចុះឈ្មោះនិងប្រើប្រាស់ប្រូម៉ូកូដ MOVE​ នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃ 50% ចំនួន១០សន្លឹកផងដែរ៕