(ភ្នំពេញ)៖ កម្មវិធីប្រូម៉ូសិន Happy PayDay ដែលជាព្រឹត្ដិការណ៍ប្រូម៉ូសិនពិសេស ដែលមានវត្តមាននៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និង ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានការបញ្ចុះតម្លៃរហូតដល់ ៣០% និងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល បញ្ចុះតម្លៃរហូតដល់ ២៥% នៅថ្ងៃទី ១៥ និង១៦ ខែសីហា សម្រាប់អបអរថ្ងៃបើកប្រាក់ខែ។ ការបញ្ចុះតម្លៃនេះ មានការចូលរួមពីហាងដូចជា Chip Mong Supermarket, Aosot, 361, ROUTINE, TEN11, Potato Corner និង ហាងផ្សេងៗជាច្រើនទៀតផងដែរ។

ក្នុងថ្ងៃប្រូម៉ូសិននេះផងដែរ អតិថិជនក៏អាចចូលរួមបង្វិលកងដើម្បីឈ្នះរង្វាន់ជាច្រើន ដោយគ្រាន់តែចំណាយថវិកា ២០ ដុល្លារអាមេរិចឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល និង១០ដុល្លារអាមេរិចឡើងទៅនៅ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល រួចយកវិក្កយបត្រនោះប្ដូរយកការបង្វិលកង ដើម្បីឈ្នះរង្វាន់ជាច្រើនថែមទៀតផង។

គួរបញ្ជាក់ផងដែរថា កម្មវិធី Happy PayDay នឹងមានការផ្តល់ជូនប្រូម៉ូសិន ពីផ្សារទំនើបរបស់ ជីប ម៉ុង ដែលសុទ្ធសឹងតែជាផ្សារទំនើបខ្នាតធំពោរពេញទៅដោយសេវាកម្ម និងផលិតផលមានគុណភាព និងប្រេនល្បីៗនៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកម្សាន្ត ប្រកបដោយបរិយាកាសល្អ មានផាសុកភាព ព្រមទាំងចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយ ដែលផ្ដល់ភាពងាយស្រួល សម្រាប់អតិថិជន។

មិនទាន់អស់ទេ! សម្រាប់ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ក៏នៅតែបន្តផ្តល់ជូន ប្រូម៉ូសិន Mega អស្ចារ្យ ដោយអតិថិជនចំណាយចាប់ពី៥០ដុល្លារ រហូតដល់ ៣០០០ដុល្លារ នឹងឈ្នះការជិះឧទ្ធម្ភាគចក្រ, ស្នាក់នៅសណ្ឋាគារផ្កាយបួន និងផ្កាយប្រាំ , ប័ណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀត ដែលការផ្តល់ជូននេះនឹងបន្តរមាន រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖

* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖

* លេខទូរសព្ទ៖ 093 922 888/ 085 922 888/ 066 922 888
* តេលេក្រាម ជីប ម៉ុង រីថែល៖ https://t.me/Chipmongretails