(អឺរ៉ុប)៖ ក្លិប Al-Hilal ស្ថិតក្នុងលីគ Saudi Pro League មានការយល់ព្រមតម្លៃផ្ទេរ ៩៨,៦លានដុល្លារនៃកិច្ចព្រមព្រៀងជមួយក្លិបជើងឯកបារាំង Paris Saint-Germain ក្នុងការនាំយកខ្សែប្រយុទ្ធ Neymar, នេះបើតាមប្រភពពី ESPN បានឲ្យដឹងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

របាយការណ៍របស់ ESPN បានឲ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar គឺជិតឈានដល់កិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយក្លិប Al-Hilal ខណៈក្លិបទាំងពីរបានកំពុងចរចាលើកិច្ចព្រមព្រៀងផ្សេងទៀត ដែលរូបគេអាចចូលរួមរយៈពេល ២ឆ្នាំលើកិច្ចសន្យាជាមួយជម្រើសទី៣ ផងដែរ។

តាមរយៈនេះ Neymar និងចូលរួមជាមួយមិត្តរួមក្រុមឆ្នើមក ដែលក្លិប Al-Hilal ទើបទិញបានរួមមានកីឡាករ Kalidou Koulibaly, Ruben Neves និង Sergej Milinkovic-Savic ដែលបានផ្ទេរទៅនៅរដូវក្តៅនេះ ដែលជាក្លិបមួយស្ថិតក្រោមការគ្រប់គ្រងរបស់មូលនិធិវិនិយកសាធារណៈអារ៉ាប៊ីសាអូឌីត៕